THIS IS MY TEST PHOTO

លោកពុកបូស្កូរបស់ពួកយើង

This is default featured post 2 title

ខ្ញុំគឺជាសិស្សសាលាបច្ចេកទេសដុនបូស្កូ ផ្នែកទំនាក់ទំនងសង្គម នៃខេត្តព្រះសីហនុ.

This is default featured post 3 title

លោកពុកជាពន្លឺរបស់កូនៗ.

This is default featured post 4 title

ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ.

This is default featured post 5 title

ព្រះនាងម៉ារី លោកពុកបូស្កូ.

Monday, December 19, 2011

ឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា

ឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា គឺជាឆ្នេរមួយដែលជាប់ជាឆ្នេរដល់ស្រស់ស្អាត់ជា
គេនូវលើពិភពលោក 
ពិសេសគឺឆ្នេរអូឈើរទាល់​ ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ
ជាឆ្នេរសមុទ្រដែលមានឆ្នេរខ្សាច់និងទេសភាពស្រស់ស្អាត

ហើយជាកន្លែងដែលចង់កំសាន្តលេងលំហែរកាយ ។ ភ្ញៀវទេសចរណ៍មិនថាភ្ញៀវជាតិ
រឺអន្តរជាតិតែង មកដកំសាន្តលេងនៅទីនេះ ជារៀងរាល់ឆ្នាំ ភាគច្រើនគឺភ្ញៀវជាតិ​នឹង​អន្តជាតិ ដែលឈប់សំរាកពីការងារ​ 

រឺការសិក្សាដែលជាថ្ងៃចុងសប្តាហ៍ ថ្ងៃបុណ្យទាន ដូចជា
ចូលឆ្នាំខ្មែរ បុណ្យភ្ជុំំ នាៗ ដែលពូកគេតែងមក 
កំសាន្តលេង ជាលក្ខណះក្រុមគ្រួសារ​ ជួបជុំមិត្តភក្ត័ 
បងប្អូន សាច់ញាតិ្ត ជាលក្ខណះទេសចរណ៍ 
ទស្សនកិច្ច​សិក្សា។ ពិសេសជាងនេះទៅទៀត
នៅថ្ងៃទី ៣0 ខែធ្នូ ឆ្នាំ២០១១ នេះ នឹងមានពិធីបុណ្យមួយ
គឺពិធីបុណ្យ អប់អរសារទរឆ្នេរសមុទ្រកម្ពុជាដល់ស្រស់ស្អាត់ ដែលមានការចូលរួមពីរ សម្ដេចតេជោហ៊ុនសែន នឹងមានការចូលរួមពីរសំណាក់ប្រទេសក្រៅមកចូលរួមចំនួន២៦ប្រទេសផងដែរ។

Wednesday, August 31, 2011

បង្រៀនភាសាខ្មែរសំរាប់ជនបរទេស

បង្រៀនភាសាខ្មែរសំរាប់ជនបរទេស ជាអ្វីនៅក្នុងបំណងផ្នែកសារពត៌មានយើង 
នេះជាកម្មវិធីនៅអនុវត្តភាសា ដែលជួយកូន មានបំណិនតាម
ភាសាអង្លេស និងជាគ្រូរបស់សិស្សបរទេសដែរ
នៅពេលយើងបង្រៀនភាសាខ្មែរ ១) យើងជួយប្រជាជាតិយើង ពីព្រោះយើងជួយការពារ ភាសារបស់បុព្តជនយើងដែរ ២) យើងជួយបរទេស ចូលយល និងអបអរ ប្រទេសយើង ៣) យើងហាត់ជាអ្នកសារពត៌មាន
 សំរាប់បង្រៀនភាសាខ្មែរ សំរាប់បរទេស យើងត្រូវការ ១) ស្គាល់បរទេសដែលចង់រៀនជាមួយអ្នក ២) ស្គាល់គោលបំណង របស់បរទេសនោះ (ហេតុអ្វីគាត់ចង់រៀននិយាយភាសាយើង) ៖ មានហេតុការដូច ក) ទន់ៗ  ដូចជា គេបានយក ប្រពន្ទខ្មែរ គេជង់ស្គាល់ប្រទេសយើង តែ២ខែ ។ល។ សំរាប់សិស្សដូចនោះ យើងឲ្យ ភាសាខ្មែរនៃឋានៈ ដូចជា ចេះលេច ចេះជំរាបសួរ ចេះទិញអ្វីៗនៅជ្សា ។ល។ ខ) ហេតុការខ្លាំង ដូចជា គេជាគ្រូ បុគ្គលិកអង្គារ ឭគេស្រឡាញ់ប្រទេស
យើងសំរាប់បរទេសដែលមានហេតុការខ្លាំងរៀនភាសាខ្មែរ យើងត្រូវរៀបចំច្រើនជាងនៃភាសា ដូចជា៖ 
 ១) នៃសូរសព្ទ ឮសម្លេង (អក្សរក្រម) យើងត្រូវដឹងថា បរទេសដែលមកពីប្រទេស ដែលនិយាយភាសានៃអីរ៉ុប មិនស្គាល់
សម្លេងខ្លះ ដូចជា ‌​«ង» ឮមិនស្ដាប់អសទិសភាពរវាងសម្លេង «ក» «គ» និង «ខ» នេះជាធម្មតាដូចយើងខ្មែរ មិនមានសម្លេងពីភាសាអីរ៉ុប ដូច «V» ដែលខ្មែរនិយាយដូច ជា «W» នៅពេលយើងបង្រៀនបរទេសមួយនាក់ យើងត្រូវដិងថា យើងមាន បញ្ហាដូចគ្នា នៅពេលយើងខ្មែររៀនភាសាបរទេសផង មានសៀវភៅចេះអាន ដែលជួយអ្នកបង្រៀនសិស្សអក្សរក្រម
២) មានសៀវភៅមួយសំខាន់សំរាប់ជួយបង្រៀនបុរទេស ដែលមកពីភាសាអីរ៉ុប ជាសៀវភៅរបស់លោកហូស់ម៉ាណ (Franklin E. Hufman) មានចំណងជើង "Modern Spoken Cambodian" 
សូមយកពីភ្ចាបនេះ លោកហូស់មាណបានរៀនភាសាខ្មែរ ច្រើន និងបោះពុម្ភសៀភៅនេះនៅឆ្នាំ១៩៦៩ លោកនៅរស់ (នៅប្រទេសសហរដ្ឋអាមេរីក) សៀភៅលោកហូស់មាណ ជានៅអក្សរឡាតាំង និងមានរបៀបល្អសំរាប់បង្រៀនបរទេសភាសាខ្ញែរ យើងបានទិញសៀភៅនេះ នៅផ្សាមួយណា (ប្រហែលថ្លៃ៨០០០រៀល)។
បង្រៀនដោយលោកពុកសំណាង







Wednesday, August 10, 2011

វិទ្យូដុនបូស្កូ

តំណឹងសិក្សាសាលាបច្ចេកទេសដុនបូស្កូ

ពត៌មានពេលព្រឹក

នាទីកំប្លែង

មមៀជប្រលែងភ្លើង

Tuesday, July 26, 2011

ល្បើកអង្គរវត្ត

ល្បើកអង្គរវត្ត
បទកាកគតិ


សាសព្ទសេដោ្ធ   ឯកបញ្ចទោ​    សសោត្តមំ 

ឆ្នាំវកនក្សត្រ     វិវឌ្ឍន៏        សាធុការំ
តិលកាលា​ ។

ខ្ញុំអង្គរអំបូរ      ពូជពង្សត្រកូល  ជាតិវង្សា

នាមនៃអ្នកប៉ាង   តាក់សាងសាស្រា្ត ល្បើកអង្គរជា
ច្បាប់ទៅមុខហោង ។

មានចិត្តសទ្ធា    អាចចារសាស្រ្តា  ដោយដានគន្លង

គាថាបាលី      ពិតពីព្រេងហោង មែនដូចនោះហោង
ពុំឃ្លាតឡើយណា ។

អង្គរអញខ្ញុំសូម  សំណាងសំនូម  បានបរិបូរណ៏ប្រា

កដដូចខ្ញុំគិត    ក្នុងចិត្តប្រាថ្នា   កុំអោយមានឃ្លាត
ឃា្លតដល់តិចឡើយ ៕

យុគរដើមនគខ្មែរ

 ក-ដើមកំណើតស្រុកខ្មែរ


       គេបានដឹងថា នីលើឥណ្ឌូចិននេះ ជនជាតិខ្មែរជាម្ចាស់ទឹកដីដើម
គេបំផុត មានដើមកំណើតអាយុជាង២០សតវត្សមកហើយ មុនគ្រឹស្គសក
រាជ។​ ជនជាតិខ្មែរដើម ដែលក្នុងនោះមានជនជាតិមន ដែរ មាន
នៅរស់សេសសល់រហូតមកដល់សព្វថ្ងៃ។ គឺមាននៅប្រទេសភូមា
ផ្នែកខាងក្រោម និង តាមជួរភ្នំអណ្ណាម ក្នុងប្រទេសវៀតណាម។
ជនជាតិថៃ យួន និង​ភូមា ទើបតែចុះមកលួចប្លន់យកទឹកដីខ្មែរក្នុងសតវត្ស
ទី១៣ ក្នុងគ្រិស្គសករាជតែប៉ុណ្ណោះ ។ គឺនៅពេលដែរជនជាតិទាំងនោះត្រួវ
កងទ័ពមុងហ្គោល វាយប្រហារដេញខ្ចាត់ខ្ចាយ រត់ភ្វាត់ពីប្រទេសចិន ។

របស់របរជាសំអាង និង​ ជាភ័ស្តតាងក្នុងសម័យនោះ ត្រូវបានគេស្រាវជ្រាវ
រកឃើញនៅម្លួព្រៃ  ឡងប្រាវ   និង  សំរោងសែន។ របស់របរ​ ដែល
គេរកឃើញ មានដូចជាពូថៅ កន្រ្តៃ អំបែងឆ្នាំង ចាន គ្រឿងអលង្ការ
ផ្លែសន្ទូច ធ្វើអំពីឆ្អឹង។ គេអាចដឹងបានទៀតថា ខ្មែរជំនាន់ដើមចេះផ្សាំង
គោក្របី យកមកប្រើប្រាស់ ចេះចិញ្ជឹមជ្រូក ហើយ ប្រកបរកកសិកម្មដាំ
ស្រូវ។ផ្ទះសំបែងសង់លើជន្ទល់ខ្ពស់ផុតពីដី។ ខ្មែរជំនាន់ដើមគោរពបូជា
មេបាចាស់ទុំ ព្រះធរណី និង​ ព្រះគង្គា។ស្រុកភូមិ ទឹកដីក៏មានភោគផល
សម្បត្តិធម្មជាតិសំបូរណ៏គ្រប់គ្រាន់ដែរ។ដែលជាហេតុនាំអោយមានទំនាក់
ទំនងសេដ្ឋកិច្ច រកស៊ីដោះដូរយ៉ាងសកម្ម។ សង្គមខ្មែរជំនាន់នោះ ក៏មាន
ការរៀបចំជាកុលសម្ព័ន មានមេកោយ និង ស្ថាបន័ផ្សេងៗដែរ ។

ប្រវតិ្តដើមស្រុកខ្មែរថ្មីៗខ្លះទៀត នាដើមសតវត្សទី ១ គេអាចស្គាល់បាន
ដោយសារឯសារ កត់សំគាល់មួយចំនួនរបស់អ្នកដំណើរចិន ដែលបាន
ទៅដល់ស្រុកខ្មែរ ក្នុងសតវត្សទី ៣ ។
ខ-នគរហ្វូណន់ ឬ នគរភ្នំ

១-ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី
   អ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរ ជាយូរយារណាស់មកហើយ ។
គេបានដាក់ឈ្មោះ ហៅ និង កត់ត្រាថា នគរហ្វូណន់។ តែបើតាមអ្នក
ស្រាវជ្រាវខ្លះ ឈ្មោះនេះ មិនមែនជាពាក្យចិនទេ។ ហើយ នៅក្នុងពង្សាតា
ខ្មែរគេក៏មិនដែលឃើញមានពាក្យនេះដែរ។ អ្នកប្រវតិ្តវិទូផ្សេងទៀត ដោយ
សំអាងទៅលើសិលាចារិក បានយល់ថាពាក្យហ្វូណន់ ក្លាយមកពីពាក្យ
ភ្នំ។ ដូច្នេះ ស្រុកខ្មែរ ជំនាន់ដើម មានឈ្មោះថា នគរភ្នំ
ឯកសារចិនដដែល បានកត់ត្រាទុកមកថា កាលនោះ នៅស្រុកខ្មែរ ឬ
នគរភ្នំមានស្តេចស្រីមួយអង្គសោយរាជ។ ស្តេចស្រីនោះ​ មានព្រះនាម
លីវយី ។ប្រជាជនខ្មែរគោរពបូជានាគ ដែលគេចាត់ទុកជាព្រះ
អាទិទេព នាំមកនូវក្តីចំរុងចំរើនសម្បូរសប្បាយដល់ប្រទេសជាតិ។ ដូច្នេះ
ហើយ បានជានៅពង្សាតាវខ្មែរ គេតែងនិយាយអំពីនាងនាគ ពីស្តេច
ភុជង្គនាគ និង នាមឺននាគ ។
ថ្ងៃមួយ ស្តេចបរទេសមួយអង្គឈ្មោះ ហ៊ុនទៀន ដែលគោរពបូជាព្រហ្ម
ញ្ញសាសនា បានលើកទ័ពតាមសំពៅ កាត់ ឆ្លងតាមសមុទ្រចូលមកវាយ
ប្រហាលុកលុយ កាន់កាប់ត្រួតត្រានគរហ្វួណន់។ តែបន្ទប់មក ស្តេចហ៊ុន
ទៀន ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយី ហើយ បានឡើង
សោយរាជសម្បត្តិនៅ នគរហ្វូណន់ ចាប់ពីថ្ងៃនោះមក។

២-ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា
  បើយោលទៅតាមសិលាចារិកនៅមីសុន និង ព្រះឥន្ទកោសី វិញ
គេអាចកត់សំគាល់បានថាព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ
ព្រះអង្គជាជនជាតិឥណ្ឌា មកពីស្រុកឥណ្ឌា ក្នុងវណ្ណះព្រាហ្មណ៏។ ព្រះ
អង្គបានធ្វើដំណើរតាមសំពៅ ឆ្លងកាត់មហាសាគរមកដល់នគរគោកធ្លក។
សំពៅព្រះអង្គត្រូវប្រជាជន នៅទីនោះ នាំគ្នាមកវាយប្រហារចង់លួចប្លន់។
ព្រះកៅឌិញ្ញបានវាយតបតទៅលើកកងទ័ពព្រះនាងសោមា ដែលត្រូវបរា
ជ័យ បាក់ទ័ពលិចលង់ទូកកណ្តាលសមុទ្រ រត់ចុះចាញ់អស់។ ក្រោយបាន
ជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោមាស្តេចស្រីន
គរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជជាព្រះមហាក្សត្រ នៅនគរភ្នំ។ ព្រឹត្តិ
ការណ៏នេះ បើតាមអ្នកប្រវត្តិវិទូខ្លះបានកើតឡើង នៅក្នុងសតវត្ស ទី១ នៃ
គ្រឹស្គសាសនា។
ដោយឃើញស្រ្តី និង បុរសនៅនគរភ្នំ ជាពិសេសម្ចាស់ក្សត្រីលីវយី មិន
ចេះស្លៀនពាក់បញ្ជេញខ្លួនអាក្រាត ឥតអៀនខ្មាស់ ព្រះបាទកៅឌិញ្ញក៏
បានបង្ហាត់បង្រៀនអ្នកទាំងនោះ អោយចេះកាត់ដេរសម្លៀកបំពាក់បិទ
បាំងកេរ្តិ៏ ខ្មាស់។ដំបូងព្រះអង្គ បានអោយយកក្រណាត់មកចោះធ្វើ ប្រ
ហោងល្មមសលក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង។
នេះបើតាមឯកសាចិនដដែល។ប៉ុន្តែ អ្វីដែលជាសំខាន់ ដែលព្រះអង្គ
បាននាំមកផ្តល់ដល់សង្គមខ្មែរនោះ គឺ វិជ្ជា ចំណេះចេះដឹង ដែលមាន
នៅក្នុងភាសាអក្សរសំស្រ្កឹត ទ្រឹស្តី ឧត្តមគតិទស្សនះ ច្បាប់វិន័យក្បួន
ខ្នាត គម្ពីរ តម្រា និង​ របៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរ ដែលមាន
នៅក្នុងលទ្ធិព្រហ្មណ៏សាសនា។ របបរាជានិយមខ្មែរត្រូវបានរៀបចំ ចាត់
ចែងកំណត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្ម
ណ៏សាសនា។
ឯសារគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្តូរ មករកព្រះសិវះ ឬ ព្រះ
ឥសូរ ដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា។
លឹង្គជាច្រើនត្រូវបានគេកសាងឡើង សម្រាប់តំណាងព្រះអាទិទេពអង្គនេះ។
ដូច្នេះ នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលនគរខ្មែរ ឬ នគរគោកធ្លក
បានទទួល អរិយធម៏ វប្បធម៏ និង​ ឥទិ្ធពលឥណ្ឌា ។
ព្រះរាជធានីដំបូង របស់នគរហ្វូណន់ ឬ នគរភ្នំ មានឈ្មោះថាវ័យធបុរះ
ដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុក បាណាម និង បាភ្នំ
គ-ព្រះរាជវង្សនគរភ្នំ


     ប្រវត្តិស្រុកខ្មែរ ឬ ប្រវត្តិក្សត្រខ្មែរ ដែលសោយរាជសម្បត្តិបន្តបន្ទាប់
ពីព្រះបាឬកៅឌិញ  យើងអាចស្គាល់ និង ដឹងបាន តាមរយះឯសារប្រវត្តិ
សាស្រ្តចិនប៉ុនោះ។ ឯឈ្មោះពិតប្រាកដរបស់ព្រះមហាក្សត្រខ្មែរ​ ជំនាន់នោះ
គេមិនអាចស្គាល់ទេ។ ឈ្មោះដែលគេអាចស្គាល់ បានក្លាយទៅជា ឈ្មោះ
ចិន តាមកំណត់របស់អ្នកដំណើរចិន។
១-ព្រះបាទហ៊ុនផាន់ហួង
​​   ​   ព្រះអង្គ ដែលត្រូវជាកូនរបស់ព្រះបាទហ៊ុនទៀន ឬ ព្រះបាទ
កៅឌិញបានសោយរាជ្យបន្តពីឪពុក កាលនោះ នគរហ្វូណន់ ឬ​ នគរ
ភ្នំ មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំងប្រាំពីរ ចង់រើបង្រះ ផ្តាច់ខ្លួន
លែងនៅជាចំណុះ តែត្រូវព្រះហ៊ុនផាន់ហួងវាយបង្រាប បង្រួមបង្រួម
យកមក ដាក់បញ្ជូលធ្វើជានគរតែមួយ។ ហើយ ព្រះអង្គបានចាត់ចែង
តែងតាំងកូន និង ចៅព្រះអង្គជា ស្តេចគ្រប់គ្រង នគរខេត្តខ័ណ្ឌទាំង
ប្រាំពីរ ។
២-ព្រះបាទហ្វាន់ហ្វាន់
      ព្រះអង្គបានឡើងសោយរាជ្យ បន្តពីឪពុក ។ ព្រះអង្គ ជា
កូនទី២របស់ស្តេចអង្គមុន តែស្តេចអង្គនោះ ខ្ជិលច្រអូស មិនយក
ចិត្តទុកដាក់រវីរវល់អំពីកិច្ចការនគរទេ។ កិច្ចការផែនដីទាំងប៉ុន្មាន
ត្រូវបានមេទ័ពដ៏អង់អាចម្នាក់ជាអ្នកចាត់ចែង ដោះស្រាយទាំងអស់។
មេទ័ពនេះ ឈ្មោះហ្វាន់ឆេម៉ាន់ ឬ ហ្វាន់ម៉ាន់ ។ សោយរាជ្យបាន
៣ឆ្មាំ ព្រះបាទហ្វាន់ហ្វាន់ ក៏បានចូលទិវង្គតទៅ។
៣-ព្រះអង្គហ្វាន់ឆេម៉ាន់
      ព្រះអង្គ ត្រូវបាន​នាមឺនសព្វមុខមន្រ្តីតូចធំ ជ្រើសរើស
ជាព្រះមហាក្សត្រ។ការតែងតាំងនេះប្រហែលជាមិនបានធ្វើអោយ
ស្តេចត្រាញ់ តូចធំជិតឆ្ងាយសប្បាយចិត្តទេ។ ដូច្នេះហើយ ទើប
បានជាព្រះបាទហ្វាន់ឆេម៉ាន់ ត្រូវលើកទ័ពទៅវាយបង្រ្គាប ស្តេច
ទាំងនោះជាមុន។
​      ព្រះអង្គជាអ្នកចំម្បាំងម្នាក់ដ៏ក្លាហានអង់អាចអស្ចារ្យ។
ព្រះអង្គធ្លាប់បានបញ្ជាអោយធ្វើទូកសំពៅធំ ។ សម្រាប់ធ្វើដំណើរ
ឆ្លងកាត់ចុះឡើង តាមសមុទ្រទន្លេនានា។ ទូកសំពៅទាំងនោះ
អាចផ្ទុកមនុស្សបានប្រហែលជា ៧០០នាក់។ព្រះអង្គបានធ្វើស
ង្រ្គាមច្បាំងវាតទឹកដីទៅគ្រប់ទិសទី រហូតទៅដល់ ជ្រោយមាឡាកា
យកនគរជាច្រើនមកដាក់ជាចំណុះ ។ព្រះអង្គហ្វាន់ឆេម៉ាន់
បានធ្វើសង្រ្គាមទាំងតាមផ្លូវគោក និងតាមផ្លូវទឹក ដើម្បីកាន់
កាប់តំបន់ទឹកដី និង​ សមុទ្រ ពីឈូងសមុទ្របឹងហ្គាល
មកឈូងសមុទ្រសៀម សព្វថ្ងៃ ។ គឺក្នុងគោលបំណងក្តោប
 ត្រួតត្រាគ្រប់គ្រងផ្លូវទាក់ទងធ្វើដំណើរទាំងប៉ុន្មាន តាមសមុទ្រ
ក៏ដូចជាតាមដីគោក។
      ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្តើមមានជម្ងឺ ព្រះ
អង្គបានបញ្ជូនកូន ឈ្មោះ តិនចេង អោយដឹកនាំទ័ពចេញច្បាំងជំនូស
ព្រះអង្គ។ ព្រះអង្គហ្វាន់ឆេម៉ាន់ បានទុកក្មួយឈ្មោះ ចាន់ ដែលមានកង
ពលប្រមាណ ២០០០នាក់នៅជិតសម្រាប់ការពារ។ ចាន់  ជាកូនប្រុសរ
បស់បងស្រីព្រះអង្គ ។​តែ មេទ័ពចាន់បែរជាឆ្លៀតឪកាសដ៏ល្អនេះ ធ្វើរដ្ឋ
ប្រហារ សម្លាប់ព្រះបាទហ្វាន់ឆេម៉ាន់ជាមាហើយប្រកាសតាំងខ្លួនជាព្រះ
មហាក្សត្រនគរភ្នំ ។ព្រឹត្តិការណ៏នេះប្រហែលជាផ្ទុះនៅក្នុងគ​.ស​២៣០។
៤-ព្រះបាទហ្វាន់ចាន់
​​​      កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពអោយទៅធ្វើឃាត
កូនព្រះបាទហ្វាន់ឆេម៉ាន់ គឺព្រះអង្គគីនចេង  ដើម្បីបំបាត់ កុំអោយមាន
គូប្រជែងត្រឹមត្រូវតាមច្បាប់ ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ
។ព្រឹត្តិការណ៏នេះ បានកើតនៅក្នុងគ្រឹស្គសករាជ ២៣០ ។ អ្នកប្រវតិ្តវិទូ
ខ្លះមានជំនឿ ខ្មែរមួយជាភាសាសំស្រឹ្កត ដែលមានអាយុចាស់ជាងគេ
ហើយដែលគេរកឃើញនៅ វូកាញ់​ ខេត្តញ៉ាត្រាង ប្រទេស
វៀតណាម បានបញ្ជាក់រៀបរាប់អំពីទំនាក់ទំនងរវាងព្រះអង្គ និង​ ព្រះមហា
ក្សត្រឥណ្ឌាក្នុងព្រះរាជ្យវង្ស ម្សណទស។
     កាល​នោះ ព្រះបាទហ្វាន់ឆេម៉ាន់ មានបុត្រមួយអង្គទៀត ដែលនៅ
ជាទារកនៅឡើយ។ អាយុបាន២០ឆ្នាំ ដឹងក្តីកាលណា ព្រះរាជបុត្រនេះប្រ
មែប្រមូលបក្សពួក កងទ័ពយោធា លើកមកធ្វើសង្រ្គាមហើយក៏បានសម្រេច
ធ្វើឃាតព្រះបាទហ្វាន់ចាន់ ដើម្បីសងសឹកឪពុក។ព្រះអង្គ បានដណ្តើមយក
រាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះមិនបានសោយរាជសម្បត្តិដូចក្តីបំណង
ទេ។ ព្រះអង្គត្រូវទ័ពធំម្នាក់របស់សេ្តចហ្វាន់ចាន់ ឈ្មោះស៊ីយុន ធ្វើឃាត។
មេទ័ពស៊ីយុនបានលើកទ័ពមកច្បាំងដណ្តើមអំណាចដោយសំអាងយកលេស
ថា មកសងសឹងជំនួសស្តេច។ ឆ្លៀតឪកាសដ៏ល្អនោះមេទ័ពស៊ីយុនក៏ប្រកាស
តាំងខ្លួនភា្លម ជាស្តេចនគរហ្វូណន់ ។ គឺ ប្រហែលជាក្នុង គ.ស ២៤០។
៥-ព្រះបាទហ្វាន់ស៊ីយុន
      នេះគឺជាព្រះនាមថ្មី  របស់មេទ័ពស៊ីយុន ដែលទើបតែបានឡើង
សោយរាជ្យ។អ្នកស្រាវខ្លះបានបញ្ជាក់ថាស្តេចអង្គនេះព្រះនាមអស្សាជ័យ។
      ក្នុងគ.ស ២៤០ ព្រះអង្គបានទទួលតតំណាងពីរនាក់ របស់ស្តេច
ចិនព្រះនាម សុនផាន់។ គណះប្រតិភូខ្មែរ ក៏ត្រូវព្រះអង្គបញ្ជូនទៅប្រទេស
ចិនជាញឹកញាប់ដែរ ពីគ.ស ២៦៨ ទៅ ២៨៧ ។
ឃ-សង្គមខ្មែរជំនាន់ហ្វូនណន់ ឬ នគរភ្នំ

      ទីក្រុងភូមិសា្ថនខ្មែរ មានព័ទ្ធជុំវិញទៅដោយអូរទឹក និង​ កំពែងធ្វើ
អំពីដី។នៅក្នុងគូទឹកទាំងនោះ គេឃើញមានក្រពើរស់នៅពាលពេញ។
ហើយ នៅក្នុងទីក្រុង និង​ ភូមិ គេឃើញមានផ្លូវទឹក កាត់ខ្វែងចុះឡើង
ដូចក្រឡាចត្រង្គ។
      ប្រុសខ្មែរមានរូនរាងទាបអាក្រក់ សម្បុរខ្មៅ សក់ក្រញាញ់ ហើយ
មានសាក់ពាសពេញខ្លួន។ ក៏ប៉ុន្តែស្រ្តី មានពណ៏សម្បុរជ្រះសា្អតល្អជាង។
ខ្មែរនិយមចូលចិត្ត ឆ្លាក់ធ្វើគ្រឿងអលង្ការ។ គ្រានោះ ខ្មែរមានអក្សរ មាន
សៀវភៅសាស្រ្តក្បួនគម្ពីរ និង ឃ្លាំង។ ខ្មែរ និយមចូលចិត្តលេងល្បែងជល់
មាន់ និង​ ជ្រូក ។ទំនៀមទម្លាប់គ្មានអ្វីជាតឹងរឹងឡើយ រវាងស្រ្តី និង បុរស។
មា្នក់ៗធ្វើអី្វ តាម តែអំពើចិត្ត បណ្តែតបណ្តោយទៅតាមតែទំនើងចិត្ត។
      អំពីរបៀបរបរ បែបផែនការកាត់ទោសក្នុង តុលាការ ដោយមាន
ការបញ្ជាក់ថា នៅក្នុងស្រុកខ្មែរ គ្មានពន្ធាគារទេ ។ ជនឧក្រិដ្ធ គេយកទៅ
បោះទំម្លាក់ក្នុងរណ្តៅអោយក្រពើ ឬ សត្វសាហាវស៊ីជាចំណី។
      ព្រះរាជ្យវាំង ធើ្វអំពីឈើ សង់លើគ្រឹះអំពីថ្ម ។ ការណាព្រះអង្គធ្វើ
ដំណើរយាងចេញ ទៅណាម្តងៗ គេឃើញមានក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង
គួរអោយគយគន់។ព្រះមហាក្សត្រខ្មែរតែងតែគង់លើដំរីហែរហមតាមក្រោយ
ទៅដោយមហេសី ស្រីស្នំមីនុំមីនាងបរិវារ និង​ មន្រ្តីតូចធំ ដែលជិះលើដំរី
បើព្រះអង្គគង់បល្ល័ង្កវិញ ព្រះអង្គអង្គុយ បញ្ឍរជង្គង់ខាងស្តាំ។ ហើយ នៅ
ចំពោះមុខព្រះអង្គគេមានដាក់ព្រះវរលញ្ជករ ជើងពានផ្តិលមាស និង ដុត
គ្រឿងក្រអូប។
​      ប្រជាជនខ្មែរគោរពបូជាជឿទៅលើព្រះអាទិទេពជាច្រើន តំណាង
ទៅដោយរូបចម្លាក់ដែលមានព្រះភ័ក្រមួយ ពីរ បួន ហើយ ដែលមានដៃ
បួន ឬប្រាំបី ។
      កាលណាមានសមាជិកក្រុមគ្រួសារសា្លប់ ប្រជាជននគរភ្នំ តែង
តែនាំគ្នាកោរសក់កោរពុកមាត់ ពុកចង្ការជាសញ្ញានៃការកាន់ទុក។ចំពោះ
ការបូជាសពវិញ គេយកសាកសពនោះ ទៅដុត ទៅកប់ ទៅទម្លាក់ក្នុង
ទឹក ឬ យកទៅដាក់ចោលតាមព្រៃទុកអោយសត្វស៊ី។ គឺក្នុងន័យ ថ្វាយ
បូជាចំពោះធាតុទាំង បួន មាន ទឹក ដី ភ្លើង ខ្យល់  ដែលគេចាត់ទុក
ជាព្រះអាទិទេពជាអ្នកមានគុណចំពោះជីវិតរស់នៅរបស់គេ។
       ទឹកដីនរគហ្វណន់ធំទូលំទូលាយណាស់ លាតសន្ធឹងមានប្រ
ទល់ដែនជាប់និងប្រទេសចាម នៅទិសខាងកើត ជាប់នឹងទឹកដីចិន
យេណាន នៅទិសខាងជើង និង ខាងលិចជាប់នឹងប្រទេសភូមា។
ង-ឥណ្ឌាវូបនីយកម្មលើកទី២

       ក្រោយរាជ្យព្រះបាទហ្វាន់ស៊ីយុន គេអាចដឹងថា នៅនរគ
ហ្វូណន់ ឬ នគរភ្នំ មានការរំជើបរំជួលចលាចលពាសពេញទូទាំង
ប្រទេស។ តែគេគ្មានឯកសារអ្វីជាច្បស់លាស់ សម្រាប់បញ្ជាក់ឡើយ
។    
       គេគ្រាន់តែដឹងថា​ក្នុង គ.ស ៣៥៧ នគរហ្វូណន់ ឬ នគរភ្នំ
បានស្ថិតនៅក្រោមរជ្ជកាលរបស់ស្តេចមួយអង្គដែលមកពីប្រទេសឥណ្ឌា។
សិលាចារិកសម័យអង្គរជាច្រើន បានលើកព្រឹត្តិការណ៏នេះមកអធិប្បាយ។
វត្ថុបូរាណជាច្រើនមានដូចជាព្រះបដិមាករ ប្រាក់កាស់ និង​ របស់ប្រើ
ប្រាស់ខ្លះដែលគេរកឃើញ នៅអូរអែវ កម្ពុជាក្រោម អាចបញ្ជាក់
បានអំពីសកម្មភាពាណិជ្ជកម្មអន្តរជាតិ និង​ វត្តមានរបស់ជនជាតិឥណ្ឌា
ដែលធ្វើដំណើរចេញចូលមកដល់នគរហ្វូណន់។ អូរអែវ ជាមាត់សមុទ្រ ជា
កំពង់ផែ ចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរភ្នំ ក្នុងការទាក់
ទងរកស៊ីធ្វើ ជំនួញក្រៅប្រទេស ជាមួយនិងប្រទេសជិតឆ្ងាយ មានប្រទេស
នៅតាមសមុទ្រ មេឌីតេរ៉ាណ្ណេ នៅទ្វីបអ៊ឺរ៉ុប ជាដើម។ ដែលជា
កត្តាមួយ ធ្វើអោយគេស្មានថា កាលជំនាន់ នោះ ពួកជនជាតិឥណ្ឌា ប្រ
ហែលជានាំគ្នាលើកទ័ព មកលុកលុយតរាតត្បាតយកនគរខ្មែរ។ មេទ័ពឥ
ណ្ឌា ដែលចូលមកលុកលុយ វាយយកនគរហ្វូណន់ ហើយ ប្រកាសតាំង
ខ្លួនជាស្តេចនោះ មានដើមកំណើតក្នុងត្រកូលព្រាហ្មណ៏កៅឧិញ ដូចព្រះ
មហាក្សត្រខ្មែរទី១ ដែរ។
១-ព្រះបាទកៅឌិញ្ញវរ្ម័ន
      កាលបើឡើងគ្រងរាជសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះវរ័្មន មក
លើព្រះនាមព្រះអង្គ ដែលក្លាយទៅជាអ្នកការពារព្រហ្មញ្ញសាសនា ។ ព្រ
ហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយ ដែលគេចាត់ទុកជាសាសនា
រដ្ឋ ឬ សាសនាផ្លូវការ  បានជះឥទិ្ធពលទៅគ្រប់ទិសទី។ តែ ព្រះពុទ្ធ
សាសនារបៀបមហាយាន ដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរ ជាយូរយារ
ណាស់មកហើយ ក៏មិនបានសាបសូន្យ ដែរ។ ការរីកចំរើនចេះតែមាន
អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើន ជាលំដាប់។
       ក្នុងរបៀបចាត់ចែងគ្រប់គ្រងនគរ ព្រះអង្គបានយកតម្រូវតាម
ប្រទេសឥណ្ឌា បង្កើតអោយមានសា្ថប័ន មានវណ្ណះ មានច្បាប់ទម្លាប់
មានជំនឿ មានការអប់រំ  ដែលផ្អែងទាំងស្រុងទៅលើលទ្ធិព្រហ្មញ្ញសា
សនា។  ដើម្បីអោយការរៀបចំនគរ មានប្រសិទ្ធភាព ព្រះអង្គបានប្រ
មូលផ្តុំ និង​ អញ្ញើញព្រាហ្មណ៏ជាច្រើន មកពីប្រទេសឥណ្ឌា អោយចូល
មកជួយធ្វើការកែច្នៃ ដូរប្រែ តម្រែតម្រង់ កសាងសង្គមជាតិខ្មែរថ្មី។ ព្រះ
អង្គបានប្រទានរង្វាន់យ៉ាងគាប់ចិត្ត ជាតិតិ្តយស បុណ្យស័ក្តិ ទ្រព្យ
សម្បត្តិជាច្រើន ដល់ព្រាហ្មណ៏ទាំងនោះ។
       ព្រះរាជធានីមានឈ្មោះ វ័យធបុរះ ដែលចិនហៅក្លាយមក
ជា ទូមូ
      ព្រះកៅឌិញ្ញវរ័្មន ជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ ល្បីល្បាញ
មាននគរជិតឆ្ងាយ ជាច្រើន ជាចំណុះ។  
២-ព្រះបាទស្រីឥន្រ្ទវរ័្មន
      គឺជាព្រះរាជបុត្ររបស់ព្រះកៅឌិញ្ញវរ្ម័ន។ ព្រះអង្គសោយរាជ្យបន្តពី
បិតាព្រះអង្គ។ ព្រះអង្គនៅតែរក្សាទំនាក់ទំនង ជាមួយប្រទេសចិនជាប់ជា
និច្ច។ ក្នុងគ.ស ៤៣៤  ៤៣៥  និង​  ៤៣៨ ព្រះអង្គធ្លាប់បានបញ្ជូន
អគ្គរាជទូត ទៅចងស្ពានមេត្រីជាមួយនឹងព្រះចៅអធិរាជចិន ឈ្មោះវេន
ក្នុងព្រះរាជវង្សសុង។ក្នុងនាមមិត្តភាពនេះ  ព្រះអង្គមិនបានគាំទ្រ  ជួយ
ជ្រុំជ្រែងស្តេចចាម ដែលច្បាំងនឹងប្រទេសចិន ចង់ដំណ្តើមយក ខេត្ត
តុងកឹង
នោះទេ។
៣-ព្រះបាទជ័យវរ្ម័ន (គ.ស ៤៨០ - ៥១៤)
       ព្រះអង្គ ជាបុត្រព្រះបាទស្រីឥន្រ្ទវរ្ម័ន ។ ក្រោយដែលឡើង
សោយរាជសម្បត្តិ ជាព្រះមហាក្សត្រនគរភ្នំ ព្រះអង្គរក្សាទំនាក់ទំនង ជា
មួយនឹងប្រទេសចិន ដូចជាប្រក្រតី។ ក្នុង គ.ស ៥០៣ បានបញ្ជាក់នូវ
សក្តីភាពនេះដោយបន្ថែមជា ព្រះអធិរាជចិនបានប្រទានងារជាតិក្តិយស
ដល់ព្រះអង្គ ជាមេទ័ពទិសខាងត្បូង នគរភ្នំ។
       គ.ស ៤៨៤ នរគភ្នំ ធ្វើសង្រា្គមជាមួយនឹងប្រទេសចាម្ប៉ា។
ព្រះបាទបញ្ជូនព្រះរាជតំណាង ទៅប្រទេសចិន ដើម្បីសុំជំនួយ។ ព្រះ
តំណាងនោះ ជាព្រះសង្សផ្នែកព្រះពុទ្ធសាសនា ព្រះនាមសក្សនាគសេន។
ស្តេចចិន មិន បានឆ្លើយតបទៅតាមបំណង ព្រះមហាក្សត្រខ្មែរឡើយ ។
សង្រ្គាមខ្មែរចាម បានចប់ នៅគ.ស ៤៩២ ក្រោយដែលស្តេចចាម
ត្រូវស្តេចចា​មមួយអង្គទៀត ធ្វើឃាត។
     ព្រះបាទជ័យវរ្ម័ន ព្រអង្គជាស្ថាបនាករដែលខំប្រឹងប្រែងរៀបចំ
តំបន់បច្ចុប្បន្នកម្ពុជាក្រោម ដីកព្រែកបង្ហូរទឹកប្រមាណប្រវែងជាង២០០គី
ឡូមែត្រ ធ្វើអោយតំបន់វាលភក់លិចទឹកក្លាយទៅជាទឹកដី រីងស្ងួត មានផ្ទះ
សម្បែងភូមីស្ថាន មានដីល្បាប់ជីជាតិ មានផ្លូវទឹកល្អប្រពៃគ្រប់គ្រាន់សម្រាប់
គមនាគមន៏ និង ប្រកបការងារកសិកម្ម ដោយប្រសិទ្ធភាព។
     នៅក្នុងរាជ្យព្រះអង្គ ព្រះពុទ្ធសាសនាមានការរីកចំរើនច្រើន ហើយ
ក៏បានជះឥទ្ធិពល​ ចាក់ឬសមាំមួនក្នុងសង្គមជាតិនរគភ្នំ ឬ ហ្វូណន់ដែរ។
ព្រះអង្គធ្លាប់បានបញ្ជូន ព្រះសង្បនរគហ្វូណន់ពីរអង្គ គឺព្រះមន្រ្ទសេនា និង
ព្រះសង្បបាល ទៅប្រទេសចិន ដើម្បីបកប្រែភាសាសំស្រ្កឹត។
ព្រះបាទជ័យវរ្ម័ន បានចូលទិវង្គត ក្នុង គ.ស ៥១៤។
៤-ព្រះបាទរុទ្រ្ទវរ្ម័ន (៥១៤ -៥៥០)
      គឺជាព្រះរាជបុត្រ របស់ព្រះបាទជ័យវរ្ម័ន។ តែម្តាយព្រះអង្គ គ្មាន
ជាប់ឈាមជ័រជាក្សត្រទេ។ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើង
សោយរាជឡើយ។ ព្រះអង្គបានធ្វើឃាត ព្រះអង្គម្ចាស់ គុណវរ្ម័ន ព្រះរជ្ជ
ទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្តាយខុស
គ្នា។ មាតាព្រះគុណវរ្ម័ន ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលាប
បរដ្ឋាវត្តី។ បន្ទាប់ពីកើតមានព្រឹត្តិការណ៏សោកនាដ្យកម្មនេះមក ព្រះនាង
បានចូលទៅសាងសិល។
      ដូចជាក្សត្រខ្មែរជំនាន់មុនដែរ ព្រះបាទរុទ្រ្ទវរ្ម័ន រក្សាទំនាក់ទំនង
ជាប់ជានិច្ចនឹងប្រទេសចិន។ ការបញ្ជូនប្តូរ អង្គទូតគ្នាទៅវិញទៅមក មាន
ជាញឹកញាប់ ។ គេបានចងចាំថា ព្រះអង្គបានបញ្ជួន ព្រះរាជតំណាង ទៅ
ប្រទេសចិន ក្នុង គ.ស ៥១៧ និង​ ៥៣៩។ ហើយព្រះអង្គបានធ្វើអំណោ
យ សក់ព្រះពុទ្ធអង្គមួយសសៃយ៉ាងវែង ដល់ស្តេចចិន។
      ក្នុងកាលះទេសះជាមួយគ្នានេះដែរ នគរហ្វូណន់ ឬ​ នគរភ្នំ មិប
បានស្គាល់សុខសនិ្តភាពទេ។ ការធ្វើឃាតព្រះរាជទាយាទ និង ការដណ្តើម
យករាជសម្បត្តិ របស់ព្រះបាទរុទ្រ្ទវរ្ម័ន មិនបានទទួលការគាំទ្រពេញចិត្តអំពើ
សំណាក់នាមឺនមន្រ្តីមេទ័ពគ្រប់គ្រងស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញ្ញាតិ
វង្សដែលជាទាយាទរបស់ព្រះគុណវរ្ម័ន កាលបើពេញវ័យដឹងក្តីកាលណា
បានប្រមូលម្តុំក្រុមបក្សពួកលើកកងទ័ពប្រហារ បង្កើតចលាចល រំជើបរំជួល
អសនិ្តសុខ គ្រប់ទិសទី ក្នុងនគរ ដើម្បីទាមទារដណ្តើមយករាជបល្ល័ង្កមក
វិញ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០ -៥៥០ បានបណ្តាលអោយ
នគរភ្នំបែរបាក់ប្រះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗរករាជ្យដាច់
ពីគ្នា។
      ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គជាក្សត្រខ្មែងចុងក្រោយបង្អស់ ក្នុងសម័យន
គរភ្នំ ឬ នគរហ្វូណន់។ កាលនោះកំពង់ផែខ្មែរដ៏ធំសិ្ថតនៅ អូរកែវ។ គឺជា
កំពង់ផែអន្តរជាតិ ដែលមានទូកសំពៅថប្រទេសជិតឆ្ងាយដូចជា ចិន
ឥណ្ឌា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី និង​​ម៉ាឡឹស៊ី ជាដើម ចេញចូល
ទាក់ទងរកស៊ីផ្តោះផ្តូរទំនិញ។      

ប្រវត្តិព្រះថោង

ប្រវត្តិព្រះថោង
កាលនោះនៅនគរឥន្ទព័ទ្ធ មានស្តេចមួយព្រះអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យ សម្បត្តិ មានកូនប្រុស ៥នាក់ បុត្រទី ១ត្រូវបានព្រះអង្គតម្រូវ អោយកាន់កាប់ ខេត្តខណ្ឌ័ផ្នែកទិសខាងកើត បុត្រទី២ ខេត្តខ័ណ្ឌទិសខាងជើង បុត្រទី៣ ខេត្តខណ្ឌ័ទិសខាងលិច ហើយ បុត្រទី៤ ព្រះថោងត្រូវទទួលបន្ទុកខេត្តខណ្ឌ័ទិស ខាងត្បូង។
ចំណែកឯបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុក អោយគង់នៅជាប់ជាមួយនឹងព្រអង្គ ក្នុងព្រះបរមរាជវាំង។
ឆ្នាំមួយ ដោយមានជម្ងឺព្យា ហើយ ពេលវេលា កាលះទេសះ ត្រូវជាន់ចំនឹង ពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្តេចនគរចំណុះនាមឺនសព្វមុខមន្រី្ត មកពីគ្រប់ទិសទី ព្រះអទិច្ចវង្សា ក៏បានបង្អាប់អោយបុត្រពៅ ចេញធ្វើជាព្រះរាជ តំណាង ទៅទទួលភ្ញៀវជំនួសព្រះអង្គ។
គ្រប់ៗគ្នា មានទំាងស្តេចបងព្រះអង្គ ទាំង៣អង្គ បានក្រាបថ្វាយបង្គំ បុត្រពៅតំ ណាងព្រះរាជា តាមរបៀបរបរប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបាន ក្រាបថ្វាយបង្គំ តាមទំនៀមទម្លាប់។ ពីព្រោះ ព្រះអង្គាបនយល់ នឹកស្មាន ថាព្រះ បិតាបានលើករាជ្យសម្បត្តិផ្ទេរអោយប្អូនរួចជាស្រេចបាច់បាត់ទៅហើយ។ តែបើ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះថាព្រះមហាក្សត្រ បានប្រគល់ារាជ្យ អៅយបុត្រពៅ រូចស្រេចទៅហើយមែន។
ដោយក្តីមួហ្មងអាក់អន់ស្រពន់ចិត្ត ក្តៅក្រហាយ ដល់ត្រឡប់មកដល់នគរវិញ ព្រហថោងក៏កោះប្រជុំអស់សព្វមុខមន្ត្រី ដើម្បីរៀបរាប់ប្រាប់នូវអស់ព្រឹត្តិការណ៏។ ព្រះអង្គ បានសម្រេចចត្តិថា នៅពេលអនាគត ព្រះអង្គនឹងលែងយាងទៅចូលរួម ពិធីបុណ្យអ្វីទាំងអស់ នៅឯព្រះបរមរាជ្យវាំង។
ពេលនោះ មុខមន្ត្រីទាំងអស់ គ្មាននរណាម្នាក់ ហ៊ានបញ្ជេញយោបល់ ឬ មតិអ្វី ឡើយ។ ម្នាក់ៗ គិតតែវៃអបស៊ីអែប ឡេមឡឹមឥតខ្នាស់អៀន ហើយ យល់ស្រប តាមគ្រប់ចំនុច។ ពីថ្ងៃនេះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតា ដូចសព្វដងនោះ។
ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្តីអនុញ្ញាត្តិពីឪពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំ ដែលជាហេតុ ធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និង ឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្តាប់ការពន្យល់របស់ប្អូន បានដឹងយល់គ្រប់ដំណើរការពីដើមមក ព្រះថោង ក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយ ក៏បានផ្តាំប្អូន អោយ សុំព្រះរាជ្យទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គទិច្ចវង្សសប្បាយចិត្តណាស់ នៅពេលដែលដឹងថាបុត្រពៅ ព្រះអង្គបានដោះស្រាយ បញ្ហាស្មុគ្រស្មាញនេហបានដោយជោគជ័យ ក្នុងសន្តិវិធី ។ គឺ ពិតជាស័ក្តិសមជាស្តេច ដែលត្រូវទទួលគ្រងរាជ សម្បត្តិបន្តមែន។តែព្រះ អង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្តស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ។ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោត បានប្រព្រឹត្តិ មកក៏ចាត់ដូចជាការក្បត់ នឹង ប្រទេសជាតិដែរ។ ទោសនេះ គឺ ត្រូវប្រហាជីវិត។
នាមឺនសព្វមុខមន្ត្រីទាំងអស់ក៏បានយល់ស្រប តាមព្រះអង្គដែរ។ តែដោយព្រះ ថោងព្រះអង្គធ្លាប់មានគុណបំនាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាមឺនមន្រ្តី ទាំងនោះ បានសុំអោយត្រឹមត្រូវតែបំបរបង់នីរទេស ព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នំាព.ស ២៣២ ត្រូវជាឆ្នាំ ៣១២មុន គ.ស។ ព្រះជន្មបាន ១៦ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្តខ័ណ្ឌតំបន់ទិសខាងត្បូង។ ២០ឆ្នាំក្រោយមក អាយុបាន ៣៥ឆ្នាំ ព្រហអង្គត្រូវព្រះបិតាបំបរបង់នីរទេស ដេញចេញពីនគរ។ នាមឺនមុខមន្រ្តី ពលសេនា និងប្រជារាស្រ្តជាច្រើន ដែលស្រឡាញ់គោរពព្រះអង្គ ប្រមាណជា ១កោដ៏នាក់ បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះអង្គ។ ពួកជននីរទេសទាំងនេហ ត្រូវបានស្តេចចេញបញ្ជាបង្គាប់ អោយកាត់សក់
“ជើងកញ្ជើ “ អោយខុសអំពីប្រជារាស្ត្រធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពួកគ្មាន ពូជ គ្មានសាសន៏ អ្វីដូចគេឯងដែរ។
ព្រះថោងបាបញ្ជាបក្សពួកក្រុមព្រះអង្គ អោយចុះសំពៅទួកក្បួន បណ្តែតតាមចរន្តទឹក។ឯសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៏ ធ្វើ ដំណើរឆ្លងកាត់តាមព្រៃព្រឹក្សា ចុះមកតាមទេសខាងត្បួង រហូតមកដល់ ភ្នំដងរែក។ ដែលជាតំបន់ភូមិភាគមួយរហោរស្ថាន គ្មានមនុស្សរស់នោ។
ទូកក្បូនក្បួនទ័ពសេនាព្រហថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកគឿង ជាប់ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោយុថ្ការចុះចតលើកោះគោក ធ្លក។ កន្លែងនោះ មានឈ្មោះថ្ងៃ។ ពង្សវតាខ្មែរខ្លះទៀតបញ្ជាក់ថា ព្រះថោង និង បរិវារអ្នកស្មគ្រ័ចិត្តបានមកសំចតនៅ ស្រុកសំរោងទង ដែលទីនោះ បានជាប់ឈ្មោះ “បឹងពុងពាយ” រហូតមកដល់សព្វថ្ងៃ ។
ព្រះថោងបានចាត់ចែងអោយមុខមន្រី្ត ទៅចរចានឹងស្តេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ជាមិត្តភាពក្នុងតំបន់ជាមួយគ្នា។
ថ្ងៃមួយ ព្រះថោង និងសេ្តចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយ ក៏កើតមានជាសង្គ្រាមចម្បាំង រាំងជល់។ ព្រះថោងបានយកជ័យជំនះឈ្នះកំចាត់ស្តេចចាម ដែលរត់ខ្ចាត់ខ្ចាយ ទៅសង្ងំពួននៅចាម្ប៉ាសាក់ បច្ចុប្បន្នទឹកដីសាវសព្វថ្ងៃ។ ឥឡូវ ព្រះថោងព្រះអង្គ បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អង្គឯង។ ព្រះអង្គ បានដាក់ឈ្មោះ ព្រះនគរ ថា “ នគរគោកធ្លក”។
បណ្តាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំបានមករស់នៅ តាំងលំនៅស្ថាន កុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជា អោយអ្នកប្រាជ្ញកែប្រែអក្សរភាសា សំស្រឹ្តត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិ នគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែក ជំនឿសាសនា គេក៏បានឃើញមានវត្តមានសាមណេរ វត្តអារាមព្រះពុទ្ធសាសនា ជាច្រើន នៅលើទឹកដីនគរគោកធ្លក។



ឯសារយោង ប្រវត្តិសាស្ត្រខ្មែរ ដោយ រស់ ចន្រ្តាបុត្រ

Wednesday, July 20, 2011

រូបថតសារពត៌មាន(Photo Journalist)

សារពត៌មាននូវសហរដ្ឋអាមេរិច
នូវឆ្នាំ១៧២៨ លោកបីនចាមីន ហ្វានលីន(Benjamin Franklin) បានបង្កើតកាសែត
ឈ្មោះ ភីនស៊ីល្វេនៀ ហ្គាសិត(Pennsy lvania Gazette)។ នូវឆ្នាំ១៧៥០ មាន១៤កាសែត ដែលគេបោះពុម្ភរាល់១សប្ដាស៍​ នៅពេលអាមេរិចកាំងជាអណានិគមអង់គ្លេស។ បន្ទាប់មកអាមេរិចកាំងទទួលឯករាជ្យពីប្រទេសអង់គ្លេសនូវឆ្នាំ១៩៧០ ហើយបន្ទាប់ មកក៏គេបានបោះពុម្ភ៨៩កាសែតក្នុង១សប្ដាស៍ ហើយមាន៣០ទីក្រុងនៃសហរដ្ឋ អាមេរិចដែលពួកគេបានមើល ក៏ប៉ុន្តែកាសែតទាំងអស់នោះនិយាយតែអំពីបញ្ហា នយោបាយ ហើយមិននិយាយអំពីបញ្ហាអ្វីផ្សេងទៀត។
នូវឆ្នា១៨០០មាន២៣៤កាសែតហើយទីក្រុងដែលបានអនុវត្តកាសែតច្រើនជាងគេ ក្នុងសហរដ្ឋអាមេរិចមានទីក្រុងញ៉ូវយ៉ក, ភីលាដេលភៀបូសធុន និង វាសស៊ីនតោន (New Yourk,Philadelphia Boston, and Washington)
នូវឆ្នាំ១៨៣៥ លោកចាមីស ហ្គោដោនបីនីត(James Gordon Bennett)បានបងើត កាសែតមួយឈ្មោះថាញ៉ូយ៉កហឺរាលូល(Now York Heraalol) គឺជាកាសែតទី១ ដែលនិយាយអំពីពត៌មានទាំងអស់ហើយនឹងជាកាសែតទី១ដែលមាននាក់រាយការណ៍នូវបរទេសដែរ។
នូវឆ្នាំ១៨៤១ លោក ហារេខហ្គីលី (Horace Greeley) បានបង្កើតកាសែតញ្ញ៉ូយ៉ក ហ្វីបូន) គឺជាកាសែតទីមួយដែលបានចែកចាយក្នុងប្រទេសនឹងតាមខេត្តទាំងអស់។
ហើយនូវឆ្នាំ១កាសែតនោះបានបោះពុម្ភ ៦,០០០ច្បាប់ជារៀងរាល់ថ្ងៃ។
នូវឆ្នាំ១៨៥១ លោបានបង្កើតកាសែត​ ដិញ៉ូយ៉កថាម (The New York)ដែលមានរយះ ពេលយូរជាងគេរហូតមកដល់បច្ចុប្បន្ននេះ។ នូវពេលមានសង្គ្រាមស៊ីវិលអាមេរិច កាំងសារពត៌មានបានអនុវត្តច្រើនពីព្រោះកាសែតមានអ្នកកាសែតច្រើនដើម្បីតាម ហេតុការណ៍ពីព្រោះជាសង្គ្រាម។អ្នកកាសែតចាប់ផ្ដើមសរសេរកាសែតខ្លីៗតាម ទូរលេខ។ ​នូវសង្គ្រាមនោះដែរមានចំនួន៦កាសែតនូវទីក្រុងញ៉ូយ៉ក បានជួបជុំគ្នានិង បានបង្កើតសារពត៌មានទី១លើពិភពលោកដែលគេហៅថា
ក្រសួងសារពត៌មានគឺជាក្រសួងដែលតាមហេតុការណ៍លើពិភពលោកហើយនិង លក់ពត៌មានអោយកាសែតដទៃ ប្រសិនបើគេអត់មានពត៌មាននោះនឹងអត់បានទៅ កន្លែងនោះ។
លោក                   ជាមនុស្សទី១ដែលបង្កើតកាសែតសើមអង្កេតលើពិភពលោកនៃប្រវត្តិ សាស្រ្ត នូវពេលលោក       ​បាត់ខ្លួននៅទ្វីបអាហ្វ្រិច។ លោក                   ​លោក                    មិនចង់សរសេរអ្វីដែលលោក              បាត់ខ្លួនក៏ប៉ុន្តែគាត់ផ្ញើលោក              
លោកទៅទ្វីបអាហ្វ្រិចនូវប្រទេស                   សំរាប់រកគាត់។
លោកបិននេធ(Bennet)បានបង្កើតដែរកាសែតនូវទ្វីបយ៉ូរុប​​          គេហៅ ដែលដូរឈ្មោះថា អិនធឺណេតសិនណល់ ហិរាល(International Herald)         
នូវឆ្នាំ១៨៨៣ លោក​វិលោនរាន          ()បង្កើតកាសែតយ៉ូយ៉កចូនណល (New York Jounal)ហើយនូវឆ្នាំ១៨៩៦លោកចូសីហ្វ(Joseph)បង្កើតកាសែតយ៉ូយ៉កវូល (New York world) លោក ហឺស និងលោក              មានគំនិតដែលមនុស្សទាំងអស់មានសិទ្ង ស្គាល់ពត៌មានទាំងអស់។ហើកយនឹងពីគំនិតនោះដើម្បីបង្កើតសាពត៌មានពណ៍លឿងដែលជាពត៌មានដែលបង្ហាញហេតុការណ៍ដែលមានស្លាក់ស្នាមដែលគួរអោយចាប់ អារម្មណ៍។  
រូបថតសារពត៌មាន(Photo Journalist)
រូបថតសារពត៌មានគឺជាបរិវេនរបស់សារពត៌មាន ដែលប្រើដោយរូបថតឫក៏វីឌីអូ សំរាប់ថតរូបជាអ្វីៗ។ រូបថតសារពត៌មានត្រូវមាន៣លក្ខណៈ
ទី១ ត្រូវជារូបថតអំពីហេតុការណ៍ថ្មីៗ (Hot news)
ទី២ ត្រូវមានវត្ថុវិស័យភាព មនុស្សដែលបានមើលរូបថតនោះត្រូវយល់ ពីហេតុការណ៍ដែលរូបថតនោះបង្ហាញ។
ទី៣ ត្រូវមាននិទានកថា(រឿងនិទាន)ថារូបថតនោះប្រាប់រឿងអ្វី។
រូបថតគឺជាអ្វីដែលទាន់សម័សដែលបានចាប់ផ្ដើមបង្កើតឡើងសម័យថ្មីនេះ នូវសត្តវត្សទី១៦មុននោះបុព្វបុរសធ្វើគំនូរដោយដាប់ស្លាក់នឹងដៃ។
នូវឆ្នាំ១៦៦៦ លោក Isaac Newton បានរកឃើញនូវការបង្កើតកាំមឺរ៉ាថតរូប។
នូវឆ្នាំ១៧៥៨ លោក Dolland បានរកឃើញនិងបង្កើតកែវយឺត Chromatic មកពីពាក្យ ក្រូម៉ាទិក មកពីភាសាឡាតាំងដែលបកប្រែមកភាសាខ្មែរអ្វីដែលបង្ហាញពណ៍ឫក៏ អ្វីដែលបង្ហាញពន្លឺ។
នូវឆ្នាំ ១៨០១ លោក Thomas Young បានរកឃើញថាភ្នែកមនុស្ស មាន៣សសៃប្រសាទសំរាប់ទទួល៣ពណ៍ គឺពណ៍ក្រហម ពណ៍ខៀវ ហើយនិងពណ៍បៃតង។
នូវឆ្នាំ១៨២៦ លោក J.nicephore Nipce បានបង្កើតរូបភាពទី១ដែលជាប់ជានិរន្ធ មិនរលប។
នូវឆ្នាំ១៨២៩ លោក Daguerre ជាជនជាតិបារាំងចាប់ផ្ដើមធ្វើការជាមួយលោ           សំរាប់ធ្វើការជាមួយម៉ាស៊ីនថត។ ហើយនូវឆ្នាំ១៨៣៨ លោក Dagureer
​បង្កើត Daguerreotype ហើយគាត់បានដាក់ឈ្មោះរបស់ខ្លួនដោយប្រើសន្លឹកធ្វើពី ទូងដែង និងប្រាក់ធ្វើជារូបថត។ Daguerreotype គឺជារូបថផដែលធ្វើនៅលើសន្លឹក ទូងដែងនឹងប្រាក់។
ពាក្យថា Photo មកពីភាសាហ្គ្រេច ប្រែថាពន្លឺ ហើយ Photography មកពីភាសាហ្គ្រេច ដែរ។ លោក Daguerre បានរកឃើញបារ៉តហើយបារ៉តនោះគឺជាធាតុគីមី ដែលបានបង្ហាញពន្លឺ។
អ្នកសាសែតដែលប្រើរូបថតសំរាប់សារពត៌មានឈ្មោះ Carol Szathmair ដែលធ្វើរូប ថតនិងគូររូបសង្គ្រាម Crimean គឺជាសង្គ្រាមរវាប្រទេស Russia និងចក្រភព Ottoman។ រវាឆ្នាំ១៨៥៣ដល់ឆ្នាំ១៨៣៦​សង្គ្រាមនៅពេលនោះរូបថតវាអត់បង្ហាញច្បាស់ដូចច្នេះ គាត់ត្រូវការយកមកគូរបន្ថែម។ លោក Mathew Brady បានបោះពុម្ភរូបថតរបស់សង្គ្រាមស៊ីវិលអាមេរិចកាំង។
នូវឆ្នាំ១៨៨០កាសែត The Dally Graphic នូវទីក្រុងញ៉ូយ៉ក បានបោះពុម្ភរូបថតសារ ពត៌មានទី១លើពិភពលោក។ នៅឆ្នាំ១៨៨៧ លោក Jacob Ris  បានបង្កើតពិលឆ្លុះ នូវលើកាំមឺរ៉ាភ្លើងពន្លឺដែល ហៅថាផ្លាស់ គឺជួយដល់អ្នកកាសែតអោយងាយស្រួល ថតនៅពេលយប់។

ចំណង់ជើងៈ លោកចេកូបរីស(Jacob Riis)
លោកចេកូបរីស គឺជាមនុស្សសំខាន់សំរាប់អ្នកកាសែត ព្រោះគាត់បានបង្កើត flah    ពន្លឺអំពូលភ្លើងកាំមឺរ៉ា ហើយគាត់ចាប់អារម្មណ៍អំពីរមនុស្សក្រីក្រសំរាប់សង្គម ពីមុន គាត់ចាប់អារម្មណ៍អំពីមនុស្សដែលមានអំណាច អ្នកនយោបាយ​និង សង្គ្រាម។
ប៉ុន្តែលោកចេកូបរីសចាប់ផ្ដើមជួយមនុស្សក្រីក្រ ហើយនូវពេលនោះរូបថតគឺជាអ្វី ដែលថ្លៃ មានតែនាក់មានទេបានអាចធ្វើនិងផលិតរូបថតបាន។
លោកចេកូបរីសមានបងប្អូនចំនួន១៣នាក់ ហើយមានស្រុកកំណើតនៅទីក្រុង
ដេនមាក(Denmark) នូវឆ្នាំ១៨៤៩ ឪពុកគាត់ជាគ្រូវបង្រៀនហើយគាត់ធ្វើការជានូវ
ទីក្រូវរីប(Ribe)​។ ឪពុកគាត់ជួយបង្រៀនគាត់អោយចេះភាសាអង់គ្លេសច្រើនហើយ
និងអានសៀវភៅច្រើន នូវពេលចេកូបរីសមានអាយុ១១ឆ្នាំ បងប្រុសគាត់ក៏បាន
ស្លាប់ដោយសារលង់ទឹក ហើយចេកូបរីសមិងភ្លេចពីការស្លាប់របស់បងប្រុសគាត់ទេ។
នូវពេលចេកូបមានអាយុ១២ឆ្នាំគាត់បានយកលុយរបស់ដែលគាត់មានហើយជួយ
ដល់ជនក្រីក្រនៅទីក្រុង។ ឪពុកចេកូបរីសចង់អោយគាត់ធ្វើជាគ្រូបង្រៀន ប៉ុន្តែគាត់
ចង់ធ្វើជាជាងឈើ ហើយនូវពេលគាត់មានអាយុ១៩ឆ្នាំគាត់ចាប់ផ្ដើមស្រលាញ់ស្រី
ម្នាក់ឈ្មោះអាលីសាបេត(Elisabeth Gjorth) ហើយនាងមានអាយុ១២ឆ្នាំដែលជាកូន
ស្រីរបស់ម្ចាស់ក្រុមហ៊ុនដែលគាត់ធ្វើការនៅទីនោះជានាក់ជាងឈើ ប៉ុន្តែឪពុករបស់
អាលីសាបេតមិនយល់ព្រមហើយបានបណ្ដេញគាត់ចេញអោយឈប់ធ្វើការនៅ
ទីនោះ ដូចច្នេះចាកូបរីសបានទៅទីក្រុងកូភីនហាចីន(Copenhagen) សំរាប់ធ្វើកានូវ
ទីនោះ។
នូវឆ្នាំ១៨៥៨ នូវពេលគាត់មានអាយុ១៦ ចេកូបរីសបានត្រលប់ទៅទីក្រុងរីស(Ribe) វិញជាមួយឪពុកម្ដាយ ព្រោះមិនមានកាងារនូវទីនោះ។
នូវឆ្នាំ១៨៧០លោក ចេកូបរីសមានអាយុ២១ឆ្នាំហើយគាត់ចង់ធ្វើការជាជាងឈើ
ប៉ុន្តែនូវពេលនោះមានបញ្ហាច្រើននូវទ្វីបយ៉ូរុប ហើយមានយុវជនជាច្រើនបានរត់ទៅ ប្រទេអាមេរិចដើម្បីរកការងារធ្វើដែលគេបានផ្សព្វផ្សាយព្រោះទីក្រុងនោះមាន ការងារធ្វើច្រើន។ ចេកូបរីសបានជិះទូកទៅប្រទេសអង់គ្លេសរហូងដល់ទីក្រុងហ្គ្លាសហ្គូវ(Glasgow) នៅប្រទេសអង់គ្លេស។ហើយទូកដែលគាត់បានជិះនោះមានឈ្មោះចូវា(Jowa) គាត់បានជិះទូកនោះនូវថ្ងៃទី១៨ ខែឧសភា ឆ្នា១៨៧០ នៅពេលនោះគាត់មានលុយតែ ៤០ដុល្លាទេគឺជាលុយដែលមិត្តភក្តិគាត់បានអោយ។ ហើយទូកនោះត្រូវការចំនាយ
៥០ដុល្លា ពេលដែលគាត់មកគាត់បានយកសក់របស់អាលីសាបេត(Elisabeth) ដាក់ ក្នុងក្រឡរយកមកជាមួយ ហើយសក់នោះគឺម្ដាយរបស់អាលិសាបេតជាអ្នកអោយ។
ហើយគាត់បានមានសបុត្រឪពុករបស់គាត់ពីលោកហ្គូដាលី(Goodalli) ដែលជា
មិត្តភក្តិរបស់គ្រួសារគាត់។                                                                                     
បន្ទាប់មកលោក              គឺជាប្រធាន The American Bank                    លោកចេកូបរីស បានចេញពីប្រទេសអង់គ្លេសទៅ                   នូវទីក្រុង Neo York ​នូវថ្ងៃទី៥​ ខែមិថុនា ឆ្នាំ               នៅពេលគាត់ទៅដល់សហរដ្ឋអាមេរិចគាត់បានចាយអស់២០ដុល្លា។
ពីព្រោះទ្វីបអ៊ីរ៉ុបមានបញ្ហាច្រើនសហរដ្ឋអាមេរិចទទួលបរទេសច្រើនដែលទៅរកការ
ងារនៅទីនោះហើយបរទេសទាំងនោះគេបង្កើត (Ghetto)តំបន់ដែលគេរស់នៅជុះគ្នា ច្រើន ហើយនូវពេលនោះមានសង្គ្រាមស៊ីវិលអាមេរិចកាំងហើយអោយ​អ្នកជនបទ ទៅរស់នៅទីក្រុងញ៉ូយ៉ក ដូចច្នេះទីក្រុងទាំងអស់នៅសហរដ្ឋអាមេរិចមានមនុស្ស
ច្រើនហើយមនុស្សភាគច្រើនជាមនុស្សក្រីក្រដែលមិនមានផ្ទះរស់នៅ ហើយរដ្ឋាភិបាលអាមេរិចកាំងបានធ្វើផ្ទះសំរាប់មនុស្សក្រីក្ររស់នៅ។
នូវរយៈពេល៣ថ្ងៃ ចេកូបរីសបានដើររកការងារជាជាងឈើ ប៉ុន្តែមិនអាចរកបាន ហើយគាត់បានចាយលុយអស់ទៀត បន្ទាប់មកនូវថ្ងៃទី៦ គាត់បានមានការងារជា ជាងឈើនៅ Brady is Bend Lron works
នូវថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ១៨៧០ ប្រទេសបារាំងបានប្រកាសសង្គ្រាមជាមួយប្រទេស
អាលីម៉ង ហើយគាត់បានទៅស្ថានទូទបារាំងស្មាក់ចិត្តធ្វើជាទាហានសំរាប់ប្រទេស បារាំងប៉ុន្តែស្ថានទូទបារាំងអត់ទទួលគាត់ហើយគាត់បានចាក់ចេញពីទីក្រុងញ៉ូយ៉ក ទាំងអស់សង្ឃឹមហើយមិនមានលុយជាប់ខ្លួនទៀត ហើយគាត់ដើរក៏បានជួបបូជាចារ កាត់ទលិចម្នាក់បានអោយគាត់ហូបអាហារហើយជួយគាត់អោយមានការងារធ្វើនូវ ភ្នំ Mount vernon។ ហើយនូវថ្ងៃមួយគាត់បានអានកាសែត New York Sun ដែលគេ កំពុងរកមនុស្សប្រុងសំរាប់ធ្វើជាទាហានអាមេរិចកាំង ហើយគាត់ក៏ត្រលប់ទៅទីក្រុង ញ៉ូយ៉កវិញហើយទៅរកការិយាល័យកាសែត New York Sun ​គេក៏បានប្រាប់គាត់អំពី ពត៏មាននោះហើយអ្នកធ្វើការនៅទីនោះចង់អោយគាត់ហូបបាយជាមួយ ហើយគាត់ក៏បានបដិសេធកាន់កាសែតនោះដើរចេញទៅ។ ពេលនោះគាត់មិនមាន កន្លែងស្នាក់ទេគាត់ដេកនូវកន្លែងថ្នូខ្មោច។ពេលនោះគាត់បានលឺថាគេរកបុរសសំរាប់ ធ្វើសង្គ្រាម ពេលគាត់ទៅដល់គេបានបិទឈប់ទទួលហើយ គាត់បានចាប់ផ្ដើមដើរ តាមផ្លូវរកអ្វីហូបនៅតាមធុកសម្រាមដែលគេចោលនៅជិតភូជន្នីដ្ឋាន ហើយគាត់
ចាប់ផ្ដើមធ្វើជាមិត្តភក្ដិជាមួយឆ្កែនៅតាមផ្លូវ។ ហើយនូវពេលព្រឹកលើងគាត់បាន ភ្ញាក់ពីដេកគាត់បានបាត់សក់របស់អាលីសាបេត ហើយគាត់បានទៅប្ដឹងប៉ូលីសដែល បានកាពារនៅកន្លែងនោះ ក៏ប៉ុន្តែប៉ូលីសនោះបានបណ្ដេញគាត់ចេញនិងបានវៃ ឆ្កៃរបស់គាត់ងាប់ទៀត។ គាត់ក៏បានចេញពីទីក្រុងញ៉ូយ៉កទៅកាន់ទីក្រុង Philadelphia ហើយមានគេជួយគាត់២សប្ដាហ៍ និងជួយអោយគាត់ធ្វើជាជាងឈើនូវភូមិ Jamstown នៅទីនោះមានប្រាក់ខែល្អ ហើយមានពេលរៀនសរសេរភាសាអង់គ្លេស និងអានសៀវភៅច្រើន ហើយគាត់ចង់ធ្វើការនូវកាសែត New York ប៉ុន្តែគេមិនទទួល
គាត់។ ហើយគាត់ទៅទីក្រុងញ៉ូយ៉កវិញធ្វើការជាអ្នកលក់អ៊ីវ៉ាន ហើយនៅពេលនោះ គាត់បានទទួលសបុត្រពីប្រទេសគាត់ ដែលអាលីសាបេតបានភ្ជាប់ពាក្យហើយជា
មួយទាហានម្នាក់។
ពេលនោះនៅភូមិ long Island គេត្រូវកាអ្នកបោះពុម្ភកាសែតថ្មីហើយគេអោយគាត់ ធ្វើការនៅទីនោះប៉ុន្តែគាត់ដឹងថាម្ចាស់ក្រុមហ៊ុនកាសែតនោះជាមនុស្សទុច្ចរិត គាត់បានធ្វើការតៃ២សប្ដាហ៍គាត់ក៏ឈប់។ ហើយគាត់ទៅរកការងារទៀតនៅនូវ កន្លែងកាសែតដទៃ។ពេលនោះគាត់បានទទួលពត៏មានពីប្រទេសគាត់ទៀតនិយាយ ថាគូរដណ្ដឹងរបស់អាលីសាបេតបានស្លាប់ ដូចច្នេះ ចេកូបរីសបានសរសេរសបុត្រ សំរាប់អាលីសាបេត។ ពេលនោះគាត់ក៏បានបង្កើតកាសែតខ្លួនឯងដោយទទួលជោក ជ័យ ហើយគាត់ក៏បានទទួលសបយត្រពីអាលីសាបេតថាយល់ព្រម។                     
ដែលសួរគាត់ទៅប្រទេស           គាត់បានលក់កាសែតគាត់បានលុយច្រើនហើយ
គាត់បានត្រលប់ទៅស្រុកកំណើតវិញនិងបានរៀបការជាមួយអាលីសាបេត។
ហើយនាក់ទាំងពីរទៅទីក្រុងញ៉ូយ៉កធ្វើកានូវកន្លែងកាសែត ហើយកំពុងធ្វើរូបថត Brooklyn News ហើយនិងមានអំពូល២ឫ៣ សំរាប់កន្លែងថត។ ពេលនោះគេចាប់
ផ្ដើមដាក់កេត្តនាមគាត់អោយល្បីល្បាញ។ ចេកូបរីសចាប់ផ្ដើធ្វើកាសែត                   កំពុងតាមពត៏មានការិយាល័យប៉ូលីសនូវ Muberry Steet ដែលជាផ្លូវមាន
បញ្ហាច្រើន។ហើយកាងារនោះបានធ្វើអោយគាត់ចង់ចាំថាគាត់ជាមនុស្សក្រីក្រ ហើយគាត់ក៏បានចាប់ផ្ដើមសរសរេពីមនុស្សក្រីក្រ ព្រោះពីមុនកាសែតទាំងនោះ និយាយតែអំពីសង្គ្រាម អ្នកមានអំណាច និង នាក់មាន។
ហើយគាត់បានចាបផ្ដើមអនុនវត្តធ្វើយ៉ាងម៉េចសំរាប់អោយរូបថតច្បាស់ជាងមុន។
នូវឆ្នាំ១៨៨៧ គាត់បានអានសៀវភៅរបស់លោក Adoff Mecther និងលោក Johannes Gasdicks  ជាជនជាតិអាលីម៉ង ដែលរៀនធ្វើអំពូលភ្លើងរូបថតរឺក៏ ហ្វាស(Flash).
ហើយចេកូបរីសបានបង្កើតផ្លាសនោះជាមួយលោកគ្រូពេទ្យ John Nagle
លោក Henry Piffard និងលោក Land Richard Hoe lawrence​ ដែលជាមនុស្សចូលចិត្ត
ធ្វើរូបថតដែរ គេចាប់ផ្ដើមធ្វើរូបថតនៅភូមិក្រីក្រ។
នូវថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ១៨៨៨ ១២ថ្ងៃចេកូបរីសបានបោះពុម្ភឯកសារភាពយន្ត រូបថតដែលគាត់អោយឈ្មោះនៅភាសាអង់គ្លេស The other haif How to lives and Dies in Now York(ពាក់កណ្ដាលទៀតវារស់នឹងស្លាប់យ៉ាងម៉េចនៅទីក្រុងញ៉ូយ៉ក)
ដែលបោះពុម្ភះនៅកាសែត The Sun។ ហើយរូបថតរបស់ចេកូបរីសគឺជារូបថតទី១
ដែលប្រើផ្លាស់។ពីព្រោះឯកសារភាពយន្តនោះដែរចេកូបរីសបង្កើត ហើយលោក Theodore Rooseveld ជាប្រធានប៉ូលីសនៅទីក្រុងញ៉ូយ៉ក ចាប់ផ្ដើមមានមិត្តភាពជា
ចេកូបរីស និងចាប់ផ្ដើមគិតអំពីរមនុស្សក្រីក្រនៅទីក្រុងញ៉ូយ៉កដែរ។
នូវឆ្នាំ១៩០១ ចេកូបបានសរសេរជីវប្រវត្តិរបស់ខ្លួនដាក់ឈ្មោះថា The Making of an American ហើយគាត់មានកូន៣នាក់
នូវឆ្នាំ១៩០៥ អាលីសាបេតដែលត្រូវជាប្រពន្ធរបស់គាត់បានស្លាប់ ។
នូវឆ្នាំ១៩០៧ ចេកូបបានរៀបការជាមួយ Mary Phillips  ហើយទៅរស់នៅជនបទ សំរាប់ធ្វើកសិដ្ឋានធ្វើចំការ និងចញ្ចឹមសត្វ នៅរដ្ឋ Massachusetts
ហើយគាត់បានទទួលមរណៈភាពនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩១៤ ដោយមាន អាយុ ៦៥ឆ្នាំ។

កាសែតពណ៍លឿង ( Yellow Journalism )

រវាងឆ្នាំ ១៨៩៧ ដលល់ ១៩២៧ មានកាសែតពណ៍លឿងដែលបានជួយអនុវត្ត
​កាសែតជាច្រើន ពិសេសគឺរូបថត ពីព្រោះកាសែតនោះរកពត៏មានដែលមានការ
ចាប់អារម្មណ៍ខ្លាំងដូចជាអ្វីដែលគ្រោះថ្នាក់ សង្គ្រាមនិងអ្វីភ្លែកៗ។ ហើយកាសែត
ពណ៍លឿងចង់បង្ហាញរូបថតជាអក្ស ហើយគេនិយាយបំផ្លើសពត៏មានឫក៏រករឿង
អាស្រូវរបស់អ្នកដទៃ។ មានមនុស្សច្រើនបានគិតថាកាសែតពណ៏លឿងមិនមែនជា
កាសែតត្រឹមត្រូវ ពីព្រោះកាសែតពណ៍លឿងមិនគោរពក្រមសីលធម៍របស់អ្នក
កាសែត។ហើយចំណង់ជើងកាសែតសុទ្ធតែ Paparazzi ពាក្យ Paparazzi មកពីភាសា អ៊ីតាលី ដែលមានន័យថាអ្នកកាសែតដែលតាមសម្ដេចប៉ាបសំរាប់ធ្វើរូបថត ប៉ុន្តែ Paparazzi ជាអ្នកកាសែតដែលតាមមនុស្សល្បីល្បាញ សំរាប់មានរូបថតរបស់គេ
ដូចជាអ្នកនយោបាយ ឫក៏តួរប្រុស តួរស្រី អ្នកចម្រៀងឫក៏មនុស្សម្នាក់ដែលគេដឹងថា
ល្បីល្បាញ។ ហើយ Paparazzi ធ្វើកាឯករាជ្យ​ និងធ្វើកាផលិតម្នាក់ឯង និងលក់រូបថតសំរាប់កាសែតនាៗ។ បានជាគេតាមនិងរំខាន់មនុស្សល្បីល្បាញច្រើន
ព្រោះគេគិតតែមនុស្សដែរមានលុយ។

បង្រៀនដោយលោកពុកសំណាង