Tuesday, June 28, 2011

តំបន់ទេសចរណ៍ខេត្តតាកែវ

  ស្រុកគិរីវង់
ខេត្តតាកែវ គឺជាខេត្តមួយនៅក្នុងចំណោមប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ ដល់ស្រស់​សា្អត់មួយនៅក្នុងប្រទេសកម្ពុជា មានសួនសត្វភ្នំតាមាវ ទន្លេបាទី ទឹកជ្រោះធ្លាក់ ភ្នំជីសូរ និង​ ប្រាងប្រាសាទជាច្រើន ដូចជាប្រាសាទបាយ៉ងកោ ប្រាសាទព្រះនាងសក់ក្រអូប ប្រាសាទព្រះបាទដៃខ្លី នឹង ប្រាសាទដុបវិញ្ញាន ជាពិសេសទៅទៀតនោះគឹ នៅស្រុកគិរីវង់ ដែលជាស្រុកមួយនៅក្នុងខេត្តកែវ ដែលមាន ភ្នំដល់ស្រស់ស្អាត់និងពោពេញទៅដោយ រ៉ែ ត្បូង មាស ពេជ្យ  វត្ថុបុរាណ នៅក្រោមភ្នំ នាជិតប្រាងប្រាសាទព្រះបាទបាយ៉ងកោ ប្រាសាទព្រះនាងសក់ក្រអូប និង ប្រាសាទព្រះបាទដៃខ្លី ដែលមានប្រាសាទ មួយទៀតហៅថាដុបវិញ្ញាណ។ ដែលបងប្អូននៅស្រុក គិរីវង់បានជីកនិងប្រទះឃើញ វត្ថុបុរាណ ត្បូង មាស រ៉ែ ពេជ្យ ជាច្រើនរៀបមិនអស់ ។ លើពីនេះទៅទៀត ដោយសារបានត្បូង រ៉ែ មាស ពេជ្យ​ ដែលបានជីកនៅក្រោមភ្នំនោហើយ បានជួយរំលេកភាពក្រីក្រ ដល់បងប្អូនជាច្រើន នៅខេត្តកែវ ។ លើពីនេះទៅទៀត នៅពេលដែលបងប្អូននៅស្រុកគិរីវង់ បានជីករកត្បូង ក៏ប្រទះឃើង ត្បូងនាគរាជ ដែលដុសមកចេញជារាងនាគរាជតែម្ដង និងត្បូងរូបតាឥសី ដែលមានពន្លឺចែងចាង  និង ត្បូងមីសិលមានទម្ងន់៥០គីឡូ ១០០គីឡូរ រហូតដល់ ជិត២០០គីឡូ ។ និងជីកបានវត្ថុបុរាណជាច្រើន ដូចជា ចានដាក់ស្លាម្លូ ដប កំសៀវ......ល...។ មានប្រភេទ ត្បូងជាច្រើនដូចជា ត្បូងមីសីល ត្បូងតូប៉ាស ត្បូងចង្កឹស ត្បូងទឹកឃ្មុំ ត្បូងទឹកសមុទ្រ ត្បូងផ្កាថ្ម....ល..,។ ត្បូងដែលមានតំលៃថ្លៃជាងគេគឺ ត្បូងចង្កឹស ព្រោះតាមការស្រាវជ្រាវ ប្រដាប់ស្ទុងត្បូង គឺនៅខ្វះតែ មួយកំរិត ត្បូងចង្កឹស និងដល់អាយុកាល ក្លាយទៅជាពេជ្យ។
នាពេលបច្ចប្បន្ន នេះ ប្រជាជននៅស្រុកគិរីវង់ បានដាក់ឈ្មោះភ្នំនៅស្រុកគិរីវង់ ទាំងអស់ថា ភ្នំមាស ភ្នំពេជ្យ ភ្នំទ្រព្យ ដែលមានប្រាសាទព្រះបាទបាយ៉ងកោ ប្រាសាទព្រះនាងសក់ក្រអូប និង ប្រាសាទព្រះបាទដៃខ្លី នៅពីលើភ្នំ និងមានធ្លាក់ហូរ មកយ៉ាងស្រស់ស្អាត់ សំរាប់អ្នកទេសចរណ៍ មកទស្សនា ទឹកធ្លាក់នោះ មានឈ្មោះថាជ្រោះផ្អោក៕
អច្ឆរិយ ជាងនេះទៅទៀតគឺ នៅស្រុកគិរីវង់ មាន នាគផុសចេញមកពីដីចំនួនបីកន្លែង ដែលមានរាងដូចនាគរាជ បិសបិត​ រឹតតែធ្វើអោយស្រុកគិរីវង់ល្បីល្បាញ់ឡើងថែម មួយកំរិតទៀត។ នាគរាជដែលបានផុសចេញមកពីដី លើកទីមួយគឺនៅភូមិភ្នំដិន ដែលនៅជាប់ព្រំដែន​​  វៀតណាមតែងម្តង បានបីថ្ងៃ ផុសលើកទីពីនៅភូមិពោធិ៍ និងលើកទីបីនៅភូមិពោធិ៍ខ្វិត និងប្រជាជនខ្លះជឿរលើជំនឿបានដុតធូកគោរពបូជា សុំសេក្កីសុខសប្បាយដល់ពួកកគេ និងសុំលេកចាក់ឆ្នោះអោយត្រូវ។ ពេលនោះប្រជា​ជនពិតជាបានត្រូវឆ្នោត់ពិតមែន នាគថុសរឹតតែល្បីល្បាញ់ ធ្វើអោយមនុស្ស​ទៅមើល ភ្លូកទឹកភ្លូកដី។ បណ្តាលអោយផ្អើលដល់ប្រទេសវៀតណាម អ្នកធំមន្រី្ត ជាច្រើន នៅប្រទេសវៀតណាមជាច្រើនបានមកទស្សនា។ ធ្ធើអោយស្រុកគិរីវង់រីតតែល្បីល្បាញ់ ​ រហូតដល់អ្នកសារព័តមានចុះយកព័តមាន និង ថត់ផ្សព្វផ្សាយដាក់ទូរស្សន័ ទស្សនាវដ្ដី និងថត់ដាក់ស៊ីឌី ចំឡលក់មើល ទូទាំង ប្រទេស កម្ពុជា។

0 comments:

Post a Comment