Sunday, July 3, 2011

តំបន់ទេសចរណ៍ខេត្តកំពត

 ខេត្តកំពត

ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង២៤នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តកំពតមានស្រុក ចំនួ​នប្រាំបីទូទាំងខេត្ត។
ខេត្តនេះផងដែរមានទីតាំងជាប់និងខេត្តកែប។ ហើយ​ខេត្តកែបហាក់ដូច ជា នៅចំពា​ក់កណ្តាលនៃទឹកដីខេត្តកំពតផងដែរ។ ទឹកដីខេត្តកំពត​ពោពេញ​ទៅ​ដោយវត្ថុធាតុដើម និង​ វត្ថុមានតម្លៃ​ ហើយលើសពីនេះទៅទៀតនោះ ខេត្តកំពតជាប់និង​សមុទ្រ ដូច្នេះ​តំបន់​នេះមនុស្សម្នា ភាគច្រើនប្រមូល​ផលបានច្រើនអំពីការនេសាទ ហើយបងប្អូន​ខ្មែរយើង​មួយចំនួនទៀតពូកគាត់ធ្វើ ស្រែអំបិលក្នុងមួយឆ្នាំ​ៗពូកគេប្រមូលផលបានច្រើនតោនណាស់ ហើ​យ​​អំបិលនៅខេត្តកំពតមិន ត្រឹមតែសំរាប់ហូបចំពោះបងប្អូនយើងក្នុងប្រទេសនោះទេ ក្នុងមួយ​ឆ្នាំ​ៗ​អបិលខេត្តកំពតបាននាំចេញ ទៅក្រៅប្រទេសច្ើនណាស់រាប់មិនអស់ទេ ហើយខេត្តយើង​នៅ​មានដំ​នាំហូបផ្លែជាច្រើន ទៀត ដែលបងប្អូនប្រជា​កសិករយើងប្រមូល​ផលបានក្នុង​មួយឆ្នាំៗ​ដូច​ជា​តំបន់​រម្មណី​ យដ្ឋានទឹកឈូ មាន ផ្លែធូរ៉េនរាប់ពាន់ដើម ហើយធូរ៉េននេះ​បងប្អូនយើងនៅតំបន់​នោះប្រមូលផលបាន​ម្តងៗមិនតិចជាង ពាន់ដុល្លារ ឬ​ ក៏ហួសដល់​ម៊ឺនដុល្លារក៏អាចថាបានតាម​អ្នក​ដែលមាន ដើមធូរ៉េនច្រើន តិច។ ហើយ នៅក្នុងតំបន់នោះមិនម៉ែនសុទ្ធតែចំការធូរ៉េននោះទេ​​ ក្នុងនោះក៏មានដាំដំនាំផ្សេងៗទៀត ដូចជាម៉ាក់ ប្រេងម៉ាក់ប្រាង ម្ខុត ល្មុត សេដា ដំនាំទាំងនេះសុទ្ធ​តែជាដំនាំទទួលផលបានច្រើន​ ក្នុងរដូវកា លម្ដង ៗ។ ក្នុងចំណោមខេត្ត​ទាំងអស់ក្នុងប្រទេស​កម្ពុ​ជា ខេត្តកំពតក៏ជាខេត្តដែលសំបូរទៅដោយតំបន់ ទេសចរណ៏ផងដែរ ព្រោះសម័យបច្ចុប្បន្ន​នេះ​ប្រមុខរាជរដ្ឋាភិបាលយើងបានពង្រឹងនិង អភិវឌ្ឍន៏ ប្រទេ​សជាតិឲមានសន្ទុះគ្រប់វិស័យទាំងអស់ ហើយក្នុងចំណោមនោះដែ វិស័យទេសចរណ៏ ក៏ជា មុខសញ្ញា​មួយក្នុងការស្តា​ប្រទេសជាតិយើង​ផងដែរ ដូច្នោះហើយខេត្តកំពត ក៏មិនចាញ់ពីខេត្ត ផ្សេង ៗប៉ុន្មានដែរ គឺថ្នាក់ដឹក​នាំយើងបាន​ខិតខំ​អស់​ពីកំលាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណា អោយតំបន់ដែល ឬខេត្តរបស់ខ្លូន​មានការរីកចំរើន និង​ មានភាពជឿនលឿនជាលំដាប់ ជាពិសេសអភិវឌ្ឍន៏តំបន់ ទេស ចរណ៏ក្នុងខេត្តរប​ស់ខ្លួន។
រម្មណីយដ្ឋានទឹកឈូ
រម្មណីយដ្ឋានទឹកឈូស្ថិតនៅខាងជើង ទីរូមខេត្តកំពត បើយើងធ្វើដំណើរពី ទីក្រុងភ្នំពេញមកតាមផ្លូវជាតិ៣​ មកហួសទីរូមខេត្តបន្តិច ឆ្លងស្ពានមួយលោកអ្នក និងបានឃើញស្លាកប៉ាណូ មួយដាក់តំបន់រម្មណីយដ្ឋាន ទឹកឈូ​ ពេលនោះលោកអ្នកបត់ស្តាំចូល ប្រហែលជាបី គឺឡូម៉ែតនិង ទៅដល់រម្មណីយដ្ឋាន ទឹកឈូ

រង្វង់មូលខេត្តកំពត
នូវពេលដែលលោកអ្នកធ្វើតំណើរទៅកាន់ខេត្តកំពតលោកអ្នកនិងបានឃើញរង្វង់មូលខេត្តកំពត
ដែលមាន រូបធូរ៉េនជាតំណាងនៃខេត្តកំពតមានផលដំណាំផ្លែឈើច្រើន និងមានរស់ជាតឆ្ងាញ
ជាគេនូវក្នុងប្រទេសកម្ពុជា។

ផែនទីខេត្តកំពត

ចំនុចរង្វង់ពណ៏ក្រហមគឺជាទី តាំងខេត្តកំពត

0 comments:

Post a Comment