Wednesday, July 6, 2011

ការសិក្សាអំពីឯកសារភាពយន្ត


 តើយើងធ្វើឯកសារភាពយន្តយ៉ាងដូចម្ដេច?
ឯកាសារភាពយន្តគឺជាអ្វីដែលយើងដាក់ពត៌មាន អំពីរឿងអ្វីមួយ ប្រធានបទអី្វមួយឫក៏ជាបញ្ហាមួយ
ដែលមាននូវក្នុងសង្គម។ ឯកសារភាពយន្តគឺជាអ្វីសំរាប់បង្រៀនមនុស្សនៅក្នុងសង្គម
អំពីជំនាញ់ការមួយដែលមនុស្សត្រូវការ។ ហើយមានមនុស្សច្រើនគិតថាការធ្វើឯកសារគឺងាយស្រួល
ធ្វើ ប៉ុន្តែមុននឹងយើងធ្វើឯកសារភាពយន្តយើងត្រូវការធ្វើតាមរបៀបមួយ ដែលធ្វើតាមរបៀបជាច្រើនជំហាន។ 
ជំហានសំរាប់ធ្វើឯកសារភាពយន្ត
ការស្រាវជ្រាវ
១. អ្នកដែលធ្វើឯកសារភាពយន្តត្រូវការស្រាវជ្រាវជាមុន អំពីបញ្ហាដែលអ្នកចង់ធ្វើ អ្នកត្រូវការរកពត៌មាននូវក្នុងអ៊ិនធឺនែត បណ្ណាល័យដែលទាក់ទងទៅនិងភាពយន្តរបស់នាក់
ហើយនឹងរកអ្នកជំនាញដែលដឹងអំពីប្រធានបទនោះ។ នូវពេលអ្នកមានពត៌មានគ្រប់គ្រានហើយ
យើងត្រូវការសង្ខេបយកអ្វីដែលសំខាន់ៗ ជៀសវាងកុំអោយច្រើនពេក។
២. ការធ្វើកិច្ចសម្ភាសន៍
នូវពេលធ្វើឯកសារភាពយន្តយើងត្រូវការសម្ភាសន៍មនុស្សច្រើន។
         ត្រូវការសម្ភាសន៍មនុស្សដែលមានជំនាញអំពីឯកសារភាពយន្តនោះ ហើយយើងត្រូវសំភាស
មនុស្សធម្មតា នឹងបន្ទាប់មកយើងសំភាសមនុស្សដែលមានបទពីសោធចំពោះបញ្ហានោះ។
៣. យើងត្រូវធ្វើប្លង់ជាមួយនឹងអ្វីដែលចាប់អារម្មណ៍ ហើយយកដាក់មុនដើម្បីអោយនាក់ទស្សនា
ចាប់អារម្មណ៍។
៤. មុនយើងបោះពុម្ភឯកសារភាពយន្ត យើងត្រូវបង្ហាញ់ឯកសារភាពយន្តរបស់យើង សំរាប់មនុស្សដទៃដើម្បីកែតំរូវអ្វីដែលខុសជាមុនសិន។ មុនពេលយើងបោះពុម្ភឯកសារភាពយន្ត
ឬដាក់ចូលនូវក្នុងអ៊ិនធឺនែត ពិសេឯកសារភាពយន្តរបស់យើងត្រូវការមានសំអាង ឫត្រួតពិនិត្យត្រឹមត្រូវសិន នៅពេលយើងបោះពុម្ភឯកសារភាពយន្តរបស់យើង ព្រោះមានមនុស្សជាច្រើននិងទៅស្វែងរកអ្វីដែលនាក់និយាយ និងបានធ្វើតាមឯកសារភាពយន្តរបស់នាក់។ ហើយប្រសិនបើអ្នកសរសេរស្ថិតិនៃឯកសារនោះ
គេនឹងទៅរកឯកសារស្ថិតិនោះប្រសិនបើអ្នកនិយាយពិត។ ហើយប្រសិនឯកសាររបស់យើងនោះមិនពិត គេនឹងមិនគាំទ្រយើងទៀតទេ។

0 comments:

Post a Comment