Thursday, July 14, 2011

សង្គ្រាមពលពតខ្មែរឆ្នាំ១៩៧៩

ខ្ញុំបាទតាំងនាមនឹងជុំនួសមុខអោយប្រជាជនអ្នករងគ្រោះដែល
បានកងទ័ពរណៈសេរ្យរំដោះអោយរស់ក្នុងឆ្នាំ៧៩។ សូមលើកឡើងអំពីរអនុស្សាវរីដល់ជូរចត់បានក្បត់ ប្រល័យពូជសាស្រ្តពលពតបានធ្វើនូវសកម្មភាពយ៉ាងឃោឃៅ ឧក្រិត្តិកម្ម៣ឆ្នាំ ៨ខែ ២០ថ្ងៃ សម្លាប់ប្រជាជនខ្មែរឥតសំចៃដៃ ធ្វើអោយកំព្រាពោះម៉ាយបាត់បង់បាក់បែក
ព្រាត់ប្រាស់វេទនានិរាស​បាក់កម្លាំង ស្លេកស្លាំងស្គមរីងរៃភិតភ័យរហូតមកដល់ សព្វថ្ងៃ ដូចច្នេះថ្ងៃនេះយើងខ្ញុំសុំការអនុញ្ញាតិ អំពីសម្ដេចឯឧត្ដម លោកជំទាវ លោកប្រុស នាក់ស្រី មន្រ្ដីគ្រប់ថ្នាក់មេត្តាអនុញ្ញាតអោយយើងខ្ញុំរាបរាប់ជំរាបចែក
ជូនអោយកុលបុត្រ កុលធីតាក្រោយ ដើម្បីរៀនសូត្រកុំយកតម្រាប់ធ្វើគំរុតាមនាំឪ្យ
វិនាសហិហោចខ្លោចផ្សា ដូចជំនាន់ផ្ដាច់កាពលពត ដែលមានជាអាតដូចខាងក្រោមៈ
(ពលពត ឆ្នាំ១៩៧៩)
កាលឆ្នាំ១៩៧៩​ ខ្ញុំចាំមិនភ្លេច រឿងជីវិតខ្មែរ ពលពតចាប់ផ្ដើម ធ្វើរមណៈសេរ្យ ភូតភកុហកខ្មែរឪ្យធ្វើសង្រ្គាម
ពតមានអំនួតអួតថាល្អ ជួយដល់ទេសករអ្នកក្រក្រី អោយហូបបីដងគ្មានខ្វះអ្វី
ខ្មែរប្រុស ខ្មែរស្រីជឿទាំងអស់
ប្រជាជនចូលធ្វើកងទព័ កាន់កាំភ្លើងស្ទាយគ្រាប់នឹងកញ្ជប់បាយ សមភូមិមុខក្រោយ
ដោយរីករាយ អាមេរិចកាំង អន្ត្រាយចេញពីទឹកដី។
ពេលនោះប្រជាជនជឿស្លុកក្នុងនយោបាយ លាស់បង់រូបកាយកាពារទឹកដី ងាប់ស្លាប់យ៉ាងច្រើនពាស់ពេញដី ព្រាត់កូនព្រាតប្ដី សែនវេទនា ពលពតអួតអាងអោយខ្មែរស្ដាប់ ធ្វើស្រែស្វាយប្រវត្តន៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីន ភ្ជួរាស់ដកស្ទូងលំបាក់ដូចមុនលីសែងរែកពុនតទៅទៀតទេ ពេលនោះប្រជាជនខ្មែរ អរខ្លាំងណាស់ ក្មេងចាស់ប្រុសស្រីខំធ្វើតាម ធ្វើការចង់ងាប់ភ្នែកលៀនដូចក្ដាម ព្រាតប្រាស់ ងាប់ស្វាងស្ទើអស់ខ្មែរ។
ដំបូងវាមានគោលកា សួរតួអាត្មា ពុំមានឡើយ ផ្ទះសំបែងដីស្រែដាក់រួចហើយ
ឥតមានប្រកែកឡើយដាក់រួមទៀត។
 ចោលឆ្នាំងតូច ស៊ីឆ្នាំងធំ ផ្លាស់ប្ដូសង្គមរបបថ្មី គុមនីស្ស លេនីន​ បដិវត្តន៍ថ្មី នៅលើទឹកដីនៃកម្ពុជា ។ ហូបបាយរួមសប្បាយពិត ជួបជុំជិតស្និត លែងសើចពិភាគសារ ដល់ពេលបក្សដាក់អោយធ្វើការបែងចែកក្នុងគ្រួសារ តាមការដ្ឋាន។ មានខ្លះធ្វើស្រែ ខ្លះក៏ធ្វើចំការ យុវជនយាយតាកុមា បំបែក្រុម តាមដីខ្ពស់ទាបមាត់ទឹកធំ នៅក្បែរជើងភ្នំសុទ្ធការដ្ឋាន។ ធ្វើស្រែចំការពិតជាត្រឹមត្រូ ទាស់តែតម្រូវដាក់កំណត់ លំបាក់វេទនាយ៉ាងជូចត់ ពតឈ្លាតបង្អត់ចំណីអាហារ។
·         ចំណែកកងទ័ពនៅសមភូមិមុខ បញ្ជាសំរុកវីគ្រប់កន្លែង បាក់ដៃ បាក់ជើង ងាប់ជាក់ស្ដែង នាំគ្នាលីសែងរៀងរាល់ថ្ងៃ។
·         កងទ័ពងាប់ច្រើនពតសប្បាយ ពតឥតខ្វល់ខ្វាយភ័យព្រួយបារម្យ ធ្វើតាមលេនីន ចិនរៀបចំ រុញច្រាន់បង្ខំអោយខ្មែរស្លាប់។
·         កងទ័ពងាប់ច្រើនគ្មានលើងបុណ្យសក្ដ័​ មានតែថាន្នៈ ទ័ពមូលដ្ឋាន លើងដៃលើកជើងហើយរុញច្រាន ងាប់អស់មូលដ្ឋានអ្នកចូលទ័ព។
·         ​ទ័ពខ្លាំងប៊ិនច្បាំងអោយធ្វើប្រធាន ទ័ពល្អធ្វើបញ្ជាការ កូនពួកមូលដ្ឋានធ្វើស្នងការ គ្រប់គ្រងទ័ពផ្ដាជ្ញាវីរាល់ថ្ងៃ។
·         កងទ័ពណាមានរបួសខ្លាំងពលពតឈប់អោយច្បាំងបាញ់សម្លាប់ចោល ឥតមានថ្នាំចាក់ព្យាបាលឡើយ អនិច្ចាខ្មែរអើយសែនវេទនា។
·         ពេលស្រុកកើតសង្រ្គាម ពតរើសនាក់ក្លាហាន ពេលពតវីបានពិនិត្យប្រវត្តិរូប ដកចេញវីថ្មី ឫ ចញ្ចឹមជ្រូក ចុះទូក មុជទឹកធ្វើនេសាទត្រី។
·         កងទ័ពឆ្នាំ៧០សិប សុទ្ធតែពាក់ពាន់ពលពតដក់ចេញ អោយទៅសហគមន៍ ចូលកងចល័ត រែកដីហើមក៏ នេះជាអំណរ ពលពតអរគុណ។
·         ទ័ពណាពតដកចេញ ពតនៅទោមនិញនៅសង្ស័យ ក្រែងលោបាស់បោ ឫ តដៃ ល្បិចបង្អតបាយធ្វើទណ្ឌកម្ម។
·         ម្ដងស្លាប់មួយ ម្ដងស្លាប់ពីរ យុវជននារីគួរអោយខ្លោចផ្សារ ពតគ្មានអាណិតគ្មានមេត្តា វេទនាអស្ចានៅកម្ពុជា។
·         ដល់ឆ្នាំ៧៥ពតវីបាន ទ័ពពតរុញច្រានអាមេរិចបរ៉ាជ័យ ពតឡើងសោយរាជ គ្រប់គ្រងផែនដី មានផែនការថ្មី រៀបចំម្ដងទៀត។
·         មន្រ្ថីស្មោះត្រង់ស្លាប់យ៉ាងច្រើន ដៃជើងលើងកើនបក្សពួកបរិវ៉ា មានពួកសាស ចិននាក់ជំនាញការ រងទុកខ្លោចផ្សាកើតមានលើង។
·         ផែនការពលពតគឺមានបី ទីមួយសម្លាប់មន្រ្តីស្មោះត្រង់ល្អ បញ្ជាកងទ័ព ធ្លាប់ត្រង់ល្អ ចងដៃរឹតកករ គុកទួលស្លែង។
·         ទីពីររាប់ចំសហការណ៍ ប្រមូលទេសករទុកមួយកន្លែង បែងចែកសិទ្ធអោយឃើញស្ដែង មានបីកន្លៃងដូចតទៅ។
·         ទីមួយពួកពេញសិទ្ធបក្សពួកក្យេកគិតកម្មាភិបាល មានសិទ្ធអំណាចគ្រប់គ្រង់
បាន ត្រួតត្រាលើក្បាលពួកចេញមកថ្មី។
·         ទីពីរពួកត្រៀមពាក់ពាន់នឹងពួកថ្មី  មានបងមានប្អូនជាប់ខ្សែចន្លាយ ចុងជើងចុងដៃសង្ស័យមិនឈប់
·         ទីបីពួកបញ្ញើរំដោះបានមក ពីសមភូមិ ទុកដាក់ដោយដុំ ឥតស៊ីរួម មានថែមមានខ្ចបដេកតាម ការដ្ឋាន។
·         ពលកម្មចែកកម្លាំងជាបីពួក យុវជនកម្លាំងស្រួចជាមួយនារី លើកទំនប់ ជីកប្រល័យជាតួនាទី ម៉ោង១១ម៉ោង១២ទើបឈប់សំរាក់
·         ចំណែកពោះម៉ាយទុកមួយដុំ ចងក្រងជាក្រុមទុករែកដី ដេកតាមវាលស្រែ ឫ នៅក្បែព្រៃ សុតសឹងពួកថ្មីចេញពីភ្នំពេញ
·         កុមារ៉ានឹងកុមារីរៀនសូត្ររែកដីតាមវាលស្រែ បែកពីឪពុកម្ដាយឆ្ងាយពីឪម៉ែ ទុកសោកគ្មានល្ហែគួអនិច្ចា
·         យាយតាចាស់ៗទុកមួយដុំ មើលចៅអោយអឹមវិញខ្សែបង្គី រែកទឹករែកដីនឹង ផ្សំជី នេះតួនាទីរបស់មនុស្សចាស់
·         ការងាអ្វីក៏ដោយសុទ្ធកំណត់ ចុកចាប់ជូចត់ឈឺគ្រុំគ្រា កម្លាំងថយចុះមានរោគា លំបាកវេទនាស្ទើរស់ស្ទើស្លាប់
·         រែកដីវាស់គីបជីកប្រល័យវាសម៉ែត្រ ដីរឹងខែចេត្រកាប់មិនមុត ខិតខំបែកញើសភ័យញររន្ធត់ ភ័យក្លាចតក់ស្លុតគេសម្លាប់
·         ម្នាក់ៗខំប្រឹងខ្លះបាក់កម្លាំង ឃ្លានហេវហត់ចុករោយស្លក់ស្លេកឥតលាន់មាត់ ប្រវត្តជូចត់ស្លាប់បន្ទប់បន្ត
·         បាយសម្លតិចតួចគ្មានរស់ជាតិ ពេលសំរាកឆ្លាក់ឈ្លាតរកខេងខាង មានក្ដាមមានខ្ចងយកជាទីអាង ប្រឹងប្រែងខ្លាចប្រាណពុំ​បានរស់
·         បាយបបរសុតទឹកធ្វើការរឹតខ្លាំង ហេវហត់ស្លេកស្លាំងកម្លាំងឆ្លាក់ថយ អាណិតដល់ក្មេងយំគ្មានស្បើយ ទាស៊ីអត់អោយគួរអនិច្ចា
·         យុវជននារីដូចមនុស្សចាស់ ស្លេកស្លាំងស្គមណាស់មើលពុំយល់ ដើររេពេញផ្លូវ វិលកល់សោកលៅកង្វល់គ្រប់ៗគ្នា
·         ខ្លួនសុតឆ្អឹងប្រឹងធ្វើការ ខ្លាចចិត្តអង្កាយកទោសពៃ កាប់គាស់លីសែងប្រឹងប្រែង រែកដី ទាំងព្រួយទាំងភ័យគួរអោយតក់ស្លុត
·         ធ្លាក់ខ្លួនមានជំងឺឈឺចុកចាប់ គេទុកអោយស្លាប់ពុំមើលឡើយ គ្រូពេទ្យល្ងិតល្ងង់ ដាក់ថ្នាំបង្ហើយអនិច្ចាខ្មែរអើយស្លាប់យ៉ាងច្រើន
·         ថ្នាំពេទ្យឈ្មោះថាអាច់ទន្សាយ ព្យាបាលរាល់ថ្ងៃដល់នាក់ឈឺ ទោះជា មិនជា ឥតគិតគូ ចុកចាប់ស្រែកថ្ងូរោរាល់ថ្ងៃ
·         បងប្អូនពុំបានចូលមកសាកសួ រកសំរកគួពុំបានឡើយ មេកងមេក្រុមអត់អោយច្បាប់ឡើយ ផ្ដាច់និស្ស័យឆ្លងឆ្លើយការទាក់ទង
·         កុមារ៉ានឹងកុមារី ខ្វះការថ្មមបីនឹងថែមើល ស្លៀកពាក់ស៊ីចុក យប់ព្រឹកកូនយើង យំស្រែកកុមាយើងសែនវេទនា
·         លំបាកខ្លាងកុមាកូនពួកថ្មី គេជេគេស្ដីគេវីធ្វើបាប ធ្វើទុកទណ្ឌុកម្មអោយ
លូនអោយក្រាបខ្លួនធំប្រើអំណាចកូនពួកមូលដ្ឋាន
·         ម៉ែឪនូវឆ្ងាយគ្រូមិនគិត ជម្ងឺរួមរឹតអត់ទឹកអត់បាយ ពេលយប់លើងដេកអត់
ជំរះកាយកមរមាស់ពេញកាយ ជើងដៃសុតក្អែល
·         ពេលឃ្លានស្រែកយំ ចំលើចុងភៅ មិនដូចម៉ែឪគ្មានមេត្តា មានយំមានឈ្លោះ ផ្ដាច់អាហា ជេរដៀលស្ដីថាវីធ្វើបាយ
·         ខ្យល់ចាប់គ្រុនក្ដៅ នឹងរាករុស គូថស្រួចចំពោះស្គមស្លេកស្លាំង គ្រូភ្លៀងគ្រូខ្យល់ អស់កម្លាំង សង្រ្គាមស្រុកច្បាំងស្លាប់កូនខ្មែរ។
·         ចំណែករូមម្ដាយឆ្ងាយពីកូន ការងារភ្ទួនៗខ្លាំងធ្ងន់ធ្ងរ ដៃក្រាសស្មាក្រោះអស់ ជំហ រីករាយត្រេកអអស់រលីង
·         ពេលគេវីជួងរត់ទៅលួងកូន បំបៅមាសស្ងួននួនបំពេ អោយកូនដេកលួកពុំទំនេរ ឈប់ពុំបានទេរត់ទៅធ្វើទៀត
·         ពេលណាយឺតយាវចាប់បំបៅកូន ស្មារតីសុងសូនស្ទើភ្លាំងភ្លាត់ មេកងមេក្រុម ជេរស្ដីពេញមាត់ អង្វសុំឃាត់ពុំបានលើយ
·         បាយពុំឆ្អែតទឹកដោះក៏គ្មាន​ ឈឺទាស់រឹងធ្គាមស្លាប់យ៉ាងច្រើន សសៃនៅខ្ចី រែកដីលើង ម៉ែគេម៉ែយើងសែនវេទនា
·         ឪពុកជួមុខការដ្ឋានឆ្ងាយ ធ្ងន់ធ្ងរនឿយណាយអស់កម្លាំង ភ្ជួរាស់ដកស្ទូងបោះទីតាំង ការងារធ្វើខ្លាំងស៊ីពុំឆ្អែត
·         ពេលឈប់ភ្ជួរាស់មើលគោក្របី ត្រូវភ្លៀងត្រូវថ្ងៃសែនខ្លោចផ្សា អាណិតនឹកគិតដល់បុត្រភ្ងា វេទនាកំព្រាយ៉ាងណាទៅ
·         ប្ដីប្រពន្ធបែកគ្នាក៏ពុំបានសុខ តាមដានលំអុករៀងរាល់ថ្ងៃ ពេលលេងបានឃើញច្បាស់ជាក្ស័យ ពលពតគ្មានអាល័យអាណិតលើយ
·         ប្រជាជនបញ្ញើហៅពួកថ្មី លីសែងកាប់ដីរៀងរាល់ថ្ងៃ តិចលោត្អូញត្អែត្រូវដកបាយប្ដូផ្លាស់ទៅឆ្ងាយក្បែព្រៃទួល
·         ប្រាំពីរថ្ងៃជួបគ្នាម្ដងពលពតចង់ក្រងគឺច្បាប់ថ្មី ឥតមានផ្ដេសផ្ដាសដូចរាល់ថ្ងៃ គោរពមិនបានត្រូវក្ស័យគ្មានអាណិតលើយ
·         ប្ដីប្រពន្ធជួបគ្នាម្ដងនាំគ្នាសាសងរឿងទុកព្រួយ ពលពតតាមដានគ្មានសល់មួយ ភ័យក្លាចទុកព្រួយរៀងរាល់ថ្ងៃ
·         បើបន្ថូបន្ថយរឿងការងា ពតថាភ្នាក់ងាពួកអាយ៉ង អោយឈ្លបមកចាប់យកខ្សែចង ពីងពុងដំបងវីក្សិងក្ស័យ
·         ហូបបាយបានធ្វើការតិច ពតថាជាល្បិចពួកអាយ៉ង ពតអោយដេកពេទ្យបាត់ តែម្ដង ច្រើនខ្លាំងកន្លងស្លាប់យ៉ាងច្រើន
·         នាក់ឈឺយ៉ាងច្រើនថាសតិអារម្យ តាមដានរៀបចំប្ដូការងារ អោយទៅទីឆ្ងាយ ងាយស្រួលដល់វា សម្លាប់ប្រជាខ្មែរជាច្រើន
·         ពេលណាពលពតហៅទៅរៀនសូត្រ ពិតជារហូតពុំវិលឡើយ អោយតែមានយោបល់ចេះឆ្លងឆ្លើយ នាក់ចេះមិនទុកឡើយត្រូវសម្លាប់
·         នាក់ចេះអែបអបទើបរួចខ្លួន ពិនិត្យចិនយួនឧស្សារាយការណ៍ នាក់ណាមានល្បិចខ្ចិលធ្វើការ ប្រាប់ទាន់ពេលវេលាពតដកចេញ
·         ចុងភៅមេកងសុតមូលដ្ឋាន ពិនិត្យតាមដានដល់ពួកថ្មី ចាំចាប់កំហុសយកទៅវី ឬ ក៏បង្អត់បាយអោយងាប់អស់
·         ចំណែកយាយតាវេទនាខ្លោចផ្សាអស្ចាក្រៃ គេអោយដាំដំណាំរែកទឹករាល់ថ្ងៃ ខ្លួនចាស់ជរាទ្រុតទ្រោមរាងកាយ សុខភាពរាល់ថ្ងៃប្រែប្រួលមិនទៀង
·         ខ្លួនចាស់កម្លាំងចុះស៊ីមិនឆ្អែតសោះ ធ្វើការខ្លាំងញរដៃ​ ញរជើងអស់កម្លាំង បើធ្វើការខ្លាំងទើបរួចខ្លួន
·         ចាស់គេថាកំរិលចែត ដកទុកមួយឡែកបែកពីកូនចៅ ចាស់ណារឹងរូសឪ្យកាប់ រណ្ដៅ ពលពតសាហាវវីទាំងអស់
·         ចំណែកយាយៗអោយមើលចៅ អោយអឹមបំបៅបូនដប់នាក់ បបរដាំបាយ ទឹកក្ដៅត្រជាក់ ម្នាក់បួនដប់នាក់សែនវេទនា
·         គ្មានម្លូគ្មានស្លាតានៅឆ្ងាយ ទ្រុតទ្រោមរាងកាយឈឺចុកចាប់ រាល់ថ្ងៃភ័យព្រួយក្លាចគេសម្លាប់ ហៅយកទៅបាត់ជាបន្ទាប់បន្ដ
·         យាយស្លាប់ច្រើនខ្យល់គ ដួលទាងជំហដោយហេវហត់ អត់ឃ្លានលំបាក់ សែនជូចត់ ពលពតកំណត់ឥតតវ៉ា
·         យាយៗច្រើននិយាយដុតធូប អំពាវដល់ទេវតា អោយចុះកមជូយព្រួយអស្ចា ប្រជាខែមរ៉ាស្លាប់ច្រើនណាស់
·         ពេលនោះទេវតាធ្វើមិនដឹង ប្រឹងរត់ពួនប្រាសអាយុ យករួចខ្លួនគ្មានជួយនណា កើតក្ដីក្ដៅក្រហាយវីដល់ទេវតា ញរំជួយអស្ចាដល់ថានលើ
·         សូម្បីរុកអារក្សព្រាយហោះហើរ ភ័យព្រួយមិនស្ទើរត់ចូលព្រៃ ខ្លាចពួកពលពត ធ្មិលចង្រៃ សម្លាប់គ្មានសំចៃ ទាំងមនុស្សខ្មោច
·         បារមីតូចធំហៅរត់បាត់ ស្រុកទេសស្ងៀមស្ងាត់គ្មាននាក់ជួយ ពលពតវីវត្តគ្មាន សល់មួយ ចាប់ព្រះបោះពួយទំលាក់ទឹក
·         នាក់តានាក់ទុំផ្ដុំពេញព្រៃ ភ្នែកសភិតភ័យរត់ព្រោងព្រាត់ លែងគិតកូនចៅ ផៅសន្ដានញ្ញាត រោងអាស្រមដុតទៀតពុំទុកឡើយ
·         ពលពតមានគំនិតប្រើល្បិចកល សម្លាប់គ្មានសល់ឪ្យផុតពូជ ធ្វើតាមសេនីន មេកាំងកំហូច ចេញមុខផ្លន់លួចទឹកដីខ្មែរ
·         ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកធ្មិលលើងដៃខាងកាប់វី ប្រជាជនខ្មែរទាំងប្រុសទាំងស្រី ស្លាប់ពាសពេញព្រៃយ៉ាងខ្លោចផ្សា
·         ទីក្រុងស្ងាត់ស្ងៀមគ្មានមនុស្សមួយ បោកបាញ់រំជួយរត់បាត់អស់ រាំងស្ទះសេដ្ឋកិច្ចលិចលុងអស់ បាត់បង់សំម្រស់ អស់ទីក្រុង
·         ផ្ទះថ្មតូចធំបាញ់រំលំថ្ដួល គដូចដីទួលគួខ្លោចផ្សា ទាំងឡានម៉ូតូដុនប្រហា ខ្ទិចខ្ទីវត្តវ៉ាគ្មានសែសសល់
·         ទីក្រុងធ្លាប់សប្បាយក្លាយជាទុក អាសោចអាស៊ុបពាសពេញដី ខ្លិនស្អាបខ្លិនស្អុយដូចក្នុងព្រៃ ពលពតចង្រៃគ្មានមេត្តា
·         រោងចក្រតូចធំផ្ដួលរលំអស់ ដំណើការរាំងស្ទះបិតទ្វាចោល កម្មករកសិកភ័យ រត់បោលលាស់បង់ផ្ទះចោលរត់ចូលព្រៃ
·         ផ្លូវជាតិតូចធំពតកាត់ផ្ដាច់ប្រើគ្រប់កល្បិចផ្ដាច់ព្រលឹងខ្មែរ បំបាត់ទីក្រុងធ្វើដីស្រែ ទីក្រុងរបស់ខ្មែរត្រូវសាប់សូន្យ
·         សាលារៀតតូចធំក្រុងនៅផ្សា និសិ្សតត្រាចារ្យចាប់សម្លាប់ចោល វប្បធម៍អរីយធម៍គ្មានស្រមោល នាក់សួរដេញដោលត្រូវបាត់ខ្លួន
·         វិទ្យាល័យគរុមហាកុសល់​វិទ្យាល័យសាកល់គ្មានសល់ឡើយ ទាំងគ្រូទាំងសិស្សបាត់អស់ហើយ ពតចាប់បង្ហើយក្បែព្រៃទួល
·         វត្តអារាមទីសការៈ ពលពតអប្បលាក់ទុកកប់ខ្មោច ធ្វើរោងចុងភៅស្អុយអាសោជ ចាក់ក ឫ បោចសំលាប់សត្វ
·         វត្តអារាមពតរុសរើ យកសសរយកឈើធ្វើក្រង់ស្រូវ កុដំតូចកុដំធំធ្វើផ្ទះនៅ គេដំណែលម៉ែឪត្រូវបាត់អស់
·         ព្រះសង្ឃអង្កជាសាវក ពតចងទាត់ធាក់សម្លាប់ចោល ពតប្រមាតមើលងាយ ចាប់ផ្សឹកចោល សង្ឃភ័យរត់បោលចុះស្រុកយួន
·         ផ្ទះធំៗពតរុះរើ ពតយកមកធ្វើរោងចុកភៅ មិនអោយមានធំតូចដូចឥឡូវ ធ្វើថែមប្រស្រូវនៅវាលស្រែ
·         ពតធ្វើផ្ទះអោយស្មើភាព ធ្វើតូចហើយទាបក្រាលរនាបឫស្សី អោយដេកតាមបឹង ឫ ក្នុងព្រៃ ទាំងប្រុសទាំងស្រីអោយស្មើភាព
·         ពតអោយធ្វើផ្ទះស្លឹកពីកន្ដប ឫស្សីចងអបស្ពាយទៅជាមួយ ខោអាវដាក់ស្មុកចានស្លាបព្រាមួយ គ្មានមុងគ្មានភួយដេកកណ្ដាលវាល
·         ពេលយប់ដេកពុំបាន សុជមូសខាំប្រាណ ស្នាមគ្មានសល់ សុខភាពអួរអាប់ ត្រូវភ្លៀងត្រូវខ្យល់ ចិត្តអារម្យក្វាយក្វល់ភ័យក្លាចស្លាប់
·         ពេលព្រឹកម៉ោងប្រាំមួយភ្ញាក់អោយទាន់ អែអង់ទំរុណនាំគ្រោះថ្នាក់ ពិនិត្យតាមដានគុកនឹងច្រវ៉ាក់ ដៃជើងទាត់ធាក់រៀងរាល់ថ្ងៃ
·         បើយើងឈឺគេថាសតិអារម្យ ធ្វើទាំងបង្ខំយ៉ាងវេទនា លុះត្រាតែដួលពោប ឫវា ទើបនាំគ្នីគ្នាសែងនាំយកទៅ
·         រែកដីខ្លាំងហើមអស់ក បីវែកបបរដល់ថ្ងៃត្រង់ ធ្វើការវាស់ម៉ែតឥតបង្អង់ ស្អាតល្អផ្ចិតផ្ចង់ទើបរួចខ្លួន
·         ពលពតអោយគេតាមដាន ការងារមិនបានដកយកចេញ ទុកនូវខាតបាយឥត ចំណេញ ពតលួចចាប់ចេញយកទៅរៀនសូត្រ
·         ទៅបាត់ៗមិនឃើញមក នាក់នៅចាំងចូកភ័យតក់ស្លុត ខំកាប់ខំគាស់ភ័យរន្ធត់ រស់នៅទៅមុខមិនចង់ស្លាប់
·         ធ្វើការបណ្ដើភ្នែករំពៃ ឮជេឃើញវីជាបន្ទាប់បន្ដ មើលងាយមើលថោកដូច ទេសករ មិនដែលធ្វើល្អមានតែជេស្ដី
·         ស្រ្ដីអោយធ្វើការដូចបុរស វាសវែងទាំងអស់សុតកំណត់ អោយមានគីបមានម៉ែត្រធ្វើអោយហើយ ថ្ងៃត្រង់មិនហើយមានគ្រោះថ្នាក់
·         អស្ចាណាស់ស្រ្តីកម្ពុជា ឆ្លងកាត់ពុះពារខ្លាចមរណា ស្លេកស្លាំងស្គាំងស្គម ទ្រុតទ្រោមអាត្មា តក់ស្លុតអស្ចា ខ្លាចរឿងស្លាប់
·         ពេលនោះភ័យក្លាចចេះតែខំប្រឹង ដាច់បាក់កម្លាំងស្លេកខៀវខ្ចី ក្នុងពោះសែនព្រួយហើយភិតភ័យ ពីងពុងកគុលឫស្សីវីរាល់ថ្ងៃ
·         ស្រ្តីពួកថ្មីទុកមួយដុំ​ កប្សនាក់រាប់ចំហើយបែងចែក ស៊ីចុកដេកនៅរស់ដោយ ឡែក ងាយស្រួយបំបែកដកចេញម្ដងមួយៗ.............ល................

និពន្ធដោយលោគ្រូ ជឹមកែវ
លោកមានស្រុកកំណើតរស់នូវ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរិវង់ ខេត្តតាកែវ។ សព្វថ្ងៃលោកមានអាយុ៥៦ឆ្នាំ ហើយលោកមានមុខរបបរធ្វើជា ប៉ូលីស និងសព្វថ្ងៃលោកបានកាន់សាសនាព្រះពុទ្ធសុំសីលប្រាំបី។

0 comments:

Post a Comment