Friday, July 15, 2011

ឪកាសថ្មីឆ្នាំសិក្សាថ្មីពីសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

 
សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុយើងខ្ញុំមានកិត្តិយស សូមជំរាបជូនដំណឹងដល់អស់លោក លោកស្រីនិងសិស្សានុសិស្ស ដែលទើបនិងបញ្ចប់ការសិក្សានៅសាលារដ្ឋកំរិតទុតិយភូមិទាំងអស់អោ​យបានជ្រាបថា សាលាយើងខ្ញុំនិងចាប់ផ្តើមធ្វើការទទួលសិស្ស និស្សិតអោយចូលរៀន ក្នុងឆ្នាំសិស្សាថ្មី២០១១-២០៣ និងធ្វើការទទួលពាក្យ សម្ភាសន៍ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១១ ។​ មុខជំនាញដែលត្រូវសិស្សារយៈពេល២ឆ្នាំមានដូចជា
ផ្នែកយន្ដសាស្ដ្រទូទៅ ផ្នែកអគ្គិសនី ផ្នែកយន្ដសាស្រ្ដរថយន្ដ​ ផ្នែកលេខាធិការ​ ផ្នែកទំនាក់ទំនងសង្គមនិងផ្នែកសណ្ឋាគារ ។ លក្ខណរបស់របស់សិស្សានុសិស្សដែលត្រូវត្រៀមខ្លួន
មកដាក់ពាក្យប្រឡងមានដូចជា៖
1.     ត្រួវមកជាមួយឪពុកម្ដាយ ឬ អាណាព្យាបាល
2.     នាំមកនូវជាមួយលិខិតបញ្ញាក់បានប្រឡងជាប់ ឬ ធ្លាក់បាក់ឌុប
3.     នាំមកនូវជាមួយរូបថត ៤x៦ ចំនួន៣សន្លឹក
4.     ត្រូវយកសៀវភៅគ្រួសារថតចំលងមួយច្បាប់ រួមនិងច្បាប់ដើម
ប្រញាប់ឡើងកុំអោយពេលវាលាដ៏ល្អនេះកន្លងផុតអោយសោះ ។ បញ្ជាក់ សាលាបច្ចេកទេសដុនបូស្កូទើបនិងបង្កើតទីតាំងថ្មីមួយទៀត ដែលស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃធំ ខេត្តកែប ។ សំរាប់សិស្សានុសិស្សដែលមានបំណងចង់ការសិស្សានៅ
សាលាបច្ចេកទេសដុនបូស្កូកែប ត្រួវមកដាក់ពាក្យប្រឡង និងសម្ដាសន៍ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ។​ មិនត្រឹមតែប៉ុណ្ណោះសំរាប់ប្អូនៗដែលរៀនចប់ត្រឹមកំរិតថ្នាក់ទី៩ ហើយមានបំនងចង់បន្ដការសិស្សាចំនេះដឹងទូទៅសាលា
មានបើកបង្រៀនចាប់ពីកំរិតថ្នាក់ទី១០ , ១១និងថ្នាក់ទី១២សិស្សានុសិស្ស
ដែលរៀននៅសាលាយើងខ្ញុំ មានសិទ្ធប្រឡងយកសញ្ញាបត្តិ
គ្រប់កំរិតដូចសិស្សរៀននៅសាលារដ្ឋ និងមានតំលៃស្មើគ្នាផងដែរ ។ ទទួលទាំងក្នុងនិងក្រៅសាលា ដុនបូស្កូ តំលៃសិស្សាគឺ ១០ដុល្លាក្នុងមួយខែ សិស្សាចាប់ពីម៉ោង ៥:៣០ នាទីល្ងាច ដល់ម៉ោង ៨:៣០នាទី ​យប់ ។ អាស័យដ្ឋានរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ យើងខ្ញុំមានទីតាំងសិ្ថតនៅ មណ្ឌល៥​ សង្កាត់៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ទំនាក់ទំនងទូរស័ព្ទលេខ ០៣៤ ៩៣៣ ៧៦៤ សូមអគុណ។

0 comments:

Post a Comment