Monday, July 18, 2011

តំបន់ទេសចរណ៍ខេត្តព្រះសីហនុ

ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ
ជាឆ្នេរសមុទ្រដែលមានឆ្នេរខ្សាច់
និងទេសភាពស្រស់ស្អាត
ហើយជាកន្លែងដែលចង់កំសាន្តលេង ។ ភ្ញៀវទេសចរណ៍មិនថាភ្ញៀវជាតិ
រឺអន្តរជាតិតែង មកដកំសាន្តលេងនៅទីនេះ ជារៀងរាល់ឆ្នាំ ភាគច្រើនគឺភ្្ញៀវជាតិ ដែលឈប់សំរាកពីការងារ​ រឺការសិក្សាដែលជាថ្ងៃចុងសប្តាហ៍ ថ្ងៃបុណ្យទាន ដូចជា ចូលឆ្នាំខ្មែរ ដែលពូកគេតែងមក កំសាន្តលេង ជាលក្ខណះក្រុមគ្រួសារ​ ជួបជុំមិត្តភក្ត័ បងប្អូន សាច់ញាតិ្ត ជាលក្ខណះទេសចរណ៍ ទស្សនកិច្ច​សិក្សា
យកការណ៍ រឺសាព៍ត័មានជាដើម ។ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្តលេងគឺមានដូចជា បារាំង​ ចិន កូរ៉េ អង់គ្លេស វៀតណាម អាមេរិចកាំង ជប៉ុន ​...និងផ្សេងទៀតនៅជុំវិញពិភពលោកុ។
មិនតែប៉ុន្នោះនៅទីនេះមានសេវាកម្មនៅចាំបំរើ
លោកអក្ន២៤ម៉ោង មានអាហារគ្រឿសមុទ្រដ៍ស្រស់ឆ្ងាញ់ បាញ់ឆែវបុកល្ហុង ម្ហូបផ្សេងៗជា ច្រើនមុនទៀតដែលមានឧជារស់។លើសពីនេះ
នៅតាមតំបន់ឆ្នេរមួយចំនួនដែលមិនឆ្ងាយ
ពីឆ្នេរសមុទ្រ ប៉ុន្មាននោះគឺមានកោះជាច្រើន ដែលមើលពីឆ្នេរសមុទ្រលោកអក្នអាចឃើញ កោះទាំងនោះបាន ,លោកអក្នអាចធ្វើការជូលទូករឺការណូត ប្រសិនបើលោកអក្នចង់ទៅ កំសាន្តលេងនៅទីនោះ វាមានភាពងាយស្រួលណាស់ដោយលោកអក្នចំណាយពេល ៣ទៅ៤ម៉ោងប៉ុន្នោះដើម្បីទៅដល់ទីនោះ។
បើលោកអ្នកចង់មកកំសាន្ដលេង រមណីយដ្ឋានឆ្នេរអូឈើទាលដែលជារមណីយដ្ឋាន ដែលស្ថិត នៅខេត្តព្រះសីហនុនោះលោកអ្នគ្រន់តែធ្វើដំណើរតាមបណ្ដោយផ្លូឯករាជ ឆ្ពោះទៅរង្វង់មូលតោពីរ បន្ទាប់មកលោកអ្នកនឹងបានឃើញ​ រមណីយដ្ឋានឆ្នេរអូរឈើទាល។
រមណីយដ្ឋានឆ្នេរអូរឈើទាល ជារមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍មកកំសាន្ដលេងគ្រប់រដូវកាល ទាំងភ្ញៀវជាតិ និងអន្ដរជាតិ  ដែលរមណីយដ្ឋាឆ្នេរអូឈើទាល ជារមណីយដ្ឋានធម្មជាតិដែល មានការ ពេញនិយម ជាងគេ ក្នុងចំណោមរមណីយដ្ឋានឆ្នេរសមុទ្រនៅក្នុងប្រទេសកម្ពុជា ។ រមណីយដ្ឋាន ឆ្នេរអូឈើទាលលោលអ្នកអាចធ្វើការ កម្មង់អាហារ រឺភេសជ្ជះ ដែលមានអាហារគ្រឿងសមុទ្រ និងអាហារជាច្រើនទៀតរបស់ខ្មែរយើង  ​លោកអ្នកអាចធ្វើការ ជួលពង រឺអារពង ដើម្បីមុជ ទឹកកំសាន្ដផងដែរ ។ នៅទីនោះលោកអ្នកអាចមើលឃើញ កោះជាច្រើនដែល នៅមិនឆ្ងាយពីឆ្នេរ សមុទ្រនោះ លោកអ្នកអាចធ្វើការជួលទូករឺការណូត ដើម្បីទៅកំសាន្ដលេងនៅទីនោះផងដែរ

0 comments:

Post a Comment