Tuesday, July 26, 2011

ប្រវត្តិព្រះថោង

ប្រវត្តិព្រះថោង
កាលនោះនៅនគរឥន្ទព័ទ្ធ មានស្តេចមួយព្រះអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យ សម្បត្តិ មានកូនប្រុស ៥នាក់ បុត្រទី ១ត្រូវបានព្រះអង្គតម្រូវ អោយកាន់កាប់ ខេត្តខណ្ឌ័ផ្នែកទិសខាងកើត បុត្រទី២ ខេត្តខ័ណ្ឌទិសខាងជើង បុត្រទី៣ ខេត្តខណ្ឌ័ទិសខាងលិច ហើយ បុត្រទី៤ ព្រះថោងត្រូវទទួលបន្ទុកខេត្តខណ្ឌ័ទិស ខាងត្បូង។
ចំណែកឯបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុក អោយគង់នៅជាប់ជាមួយនឹងព្រអង្គ ក្នុងព្រះបរមរាជវាំង។
ឆ្នាំមួយ ដោយមានជម្ងឺព្យា ហើយ ពេលវេលា កាលះទេសះ ត្រូវជាន់ចំនឹង ពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្តេចនគរចំណុះនាមឺនសព្វមុខមន្រី្ត មកពីគ្រប់ទិសទី ព្រះអទិច្ចវង្សា ក៏បានបង្អាប់អោយបុត្រពៅ ចេញធ្វើជាព្រះរាជ តំណាង ទៅទទួលភ្ញៀវជំនួសព្រះអង្គ។
គ្រប់ៗគ្នា មានទំាងស្តេចបងព្រះអង្គ ទាំង៣អង្គ បានក្រាបថ្វាយបង្គំ បុត្រពៅតំ ណាងព្រះរាជា តាមរបៀបរបរប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបាន ក្រាបថ្វាយបង្គំ តាមទំនៀមទម្លាប់។ ពីព្រោះ ព្រះអង្គាបនយល់ នឹកស្មាន ថាព្រះ បិតាបានលើករាជ្យសម្បត្តិផ្ទេរអោយប្អូនរួចជាស្រេចបាច់បាត់ទៅហើយ។ តែបើ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះថាព្រះមហាក្សត្រ បានប្រគល់ារាជ្យ អៅយបុត្រពៅ រូចស្រេចទៅហើយមែន។
ដោយក្តីមួហ្មងអាក់អន់ស្រពន់ចិត្ត ក្តៅក្រហាយ ដល់ត្រឡប់មកដល់នគរវិញ ព្រហថោងក៏កោះប្រជុំអស់សព្វមុខមន្ត្រី ដើម្បីរៀបរាប់ប្រាប់នូវអស់ព្រឹត្តិការណ៏។ ព្រះអង្គ បានសម្រេចចត្តិថា នៅពេលអនាគត ព្រះអង្គនឹងលែងយាងទៅចូលរួម ពិធីបុណ្យអ្វីទាំងអស់ នៅឯព្រះបរមរាជ្យវាំង។
ពេលនោះ មុខមន្ត្រីទាំងអស់ គ្មាននរណាម្នាក់ ហ៊ានបញ្ជេញយោបល់ ឬ មតិអ្វី ឡើយ។ ម្នាក់ៗ គិតតែវៃអបស៊ីអែប ឡេមឡឹមឥតខ្នាស់អៀន ហើយ យល់ស្រប តាមគ្រប់ចំនុច។ ពីថ្ងៃនេះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតា ដូចសព្វដងនោះ។
ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្តីអនុញ្ញាត្តិពីឪពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំ ដែលជាហេតុ ធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និង ឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្តាប់ការពន្យល់របស់ប្អូន បានដឹងយល់គ្រប់ដំណើរការពីដើមមក ព្រះថោង ក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយ ក៏បានផ្តាំប្អូន អោយ សុំព្រះរាជ្យទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គទិច្ចវង្សសប្បាយចិត្តណាស់ នៅពេលដែលដឹងថាបុត្រពៅ ព្រះអង្គបានដោះស្រាយ បញ្ហាស្មុគ្រស្មាញនេហបានដោយជោគជ័យ ក្នុងសន្តិវិធី ។ គឺ ពិតជាស័ក្តិសមជាស្តេច ដែលត្រូវទទួលគ្រងរាជ សម្បត្តិបន្តមែន។តែព្រះ អង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្តស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ។ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោត បានប្រព្រឹត្តិ មកក៏ចាត់ដូចជាការក្បត់ នឹង ប្រទេសជាតិដែរ។ ទោសនេះ គឺ ត្រូវប្រហាជីវិត។
នាមឺនសព្វមុខមន្ត្រីទាំងអស់ក៏បានយល់ស្រប តាមព្រះអង្គដែរ។ តែដោយព្រះ ថោងព្រះអង្គធ្លាប់មានគុណបំនាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាមឺនមន្រ្តី ទាំងនោះ បានសុំអោយត្រឹមត្រូវតែបំបរបង់នីរទេស ព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នំាព.ស ២៣២ ត្រូវជាឆ្នាំ ៣១២មុន គ.ស។ ព្រះជន្មបាន ១៦ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្តខ័ណ្ឌតំបន់ទិសខាងត្បូង។ ២០ឆ្នាំក្រោយមក អាយុបាន ៣៥ឆ្នាំ ព្រហអង្គត្រូវព្រះបិតាបំបរបង់នីរទេស ដេញចេញពីនគរ។ នាមឺនមុខមន្រ្តី ពលសេនា និងប្រជារាស្រ្តជាច្រើន ដែលស្រឡាញ់គោរពព្រះអង្គ ប្រមាណជា ១កោដ៏នាក់ បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះអង្គ។ ពួកជននីរទេសទាំងនេហ ត្រូវបានស្តេចចេញបញ្ជាបង្គាប់ អោយកាត់សក់
“ជើងកញ្ជើ “ អោយខុសអំពីប្រជារាស្ត្រធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពួកគ្មាន ពូជ គ្មានសាសន៏ អ្វីដូចគេឯងដែរ។
ព្រះថោងបាបញ្ជាបក្សពួកក្រុមព្រះអង្គ អោយចុះសំពៅទួកក្បួន បណ្តែតតាមចរន្តទឹក។ឯសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៏ ធ្វើ ដំណើរឆ្លងកាត់តាមព្រៃព្រឹក្សា ចុះមកតាមទេសខាងត្បួង រហូតមកដល់ ភ្នំដងរែក។ ដែលជាតំបន់ភូមិភាគមួយរហោរស្ថាន គ្មានមនុស្សរស់នោ។
ទូកក្បូនក្បួនទ័ពសេនាព្រហថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកគឿង ជាប់ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោយុថ្ការចុះចតលើកោះគោក ធ្លក។ កន្លែងនោះ មានឈ្មោះថ្ងៃ។ ពង្សវតាខ្មែរខ្លះទៀតបញ្ជាក់ថា ព្រះថោង និង បរិវារអ្នកស្មគ្រ័ចិត្តបានមកសំចតនៅ ស្រុកសំរោងទង ដែលទីនោះ បានជាប់ឈ្មោះ “បឹងពុងពាយ” រហូតមកដល់សព្វថ្ងៃ ។
ព្រះថោងបានចាត់ចែងអោយមុខមន្រី្ត ទៅចរចានឹងស្តេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ជាមិត្តភាពក្នុងតំបន់ជាមួយគ្នា។
ថ្ងៃមួយ ព្រះថោង និងសេ្តចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយ ក៏កើតមានជាសង្គ្រាមចម្បាំង រាំងជល់។ ព្រះថោងបានយកជ័យជំនះឈ្នះកំចាត់ស្តេចចាម ដែលរត់ខ្ចាត់ខ្ចាយ ទៅសង្ងំពួននៅចាម្ប៉ាសាក់ បច្ចុប្បន្នទឹកដីសាវសព្វថ្ងៃ។ ឥឡូវ ព្រះថោងព្រះអង្គ បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អង្គឯង។ ព្រះអង្គ បានដាក់ឈ្មោះ ព្រះនគរ ថា “ នគរគោកធ្លក”។
បណ្តាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំបានមករស់នៅ តាំងលំនៅស្ថាន កុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជា អោយអ្នកប្រាជ្ញកែប្រែអក្សរភាសា សំស្រឹ្តត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិ នគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែក ជំនឿសាសនា គេក៏បានឃើញមានវត្តមានសាមណេរ វត្តអារាមព្រះពុទ្ធសាសនា ជាច្រើន នៅលើទឹកដីនគរគោកធ្លក។



ឯសារយោង ប្រវត្តិសាស្ត្រខ្មែរ ដោយ រស់ ចន្រ្តាបុត្រ

0 comments:

Post a Comment