Tuesday, July 26, 2011

ល្បើកអង្គរវត្ត

ល្បើកអង្គរវត្ត
បទកាកគតិ


សាសព្ទសេដោ្ធ   ឯកបញ្ចទោ​    សសោត្តមំ 

ឆ្នាំវកនក្សត្រ     វិវឌ្ឍន៏        សាធុការំ
តិលកាលា​ ។

ខ្ញុំអង្គរអំបូរ      ពូជពង្សត្រកូល  ជាតិវង្សា

នាមនៃអ្នកប៉ាង   តាក់សាងសាស្រា្ត ល្បើកអង្គរជា
ច្បាប់ទៅមុខហោង ។

មានចិត្តសទ្ធា    អាចចារសាស្រ្តា  ដោយដានគន្លង

គាថាបាលី      ពិតពីព្រេងហោង មែនដូចនោះហោង
ពុំឃ្លាតឡើយណា ។

អង្គរអញខ្ញុំសូម  សំណាងសំនូម  បានបរិបូរណ៏ប្រា

កដដូចខ្ញុំគិត    ក្នុងចិត្តប្រាថ្នា   កុំអោយមានឃ្លាត
ឃា្លតដល់តិចឡើយ ៕

0 comments:

Post a Comment