Wednesday, July 20, 2011

រូបថតសារពត៌មាន(Photo Journalist)

សារពត៌មាននូវសហរដ្ឋអាមេរិច
នូវឆ្នាំ១៧២៨ លោកបីនចាមីន ហ្វានលីន(Benjamin Franklin) បានបង្កើតកាសែត
ឈ្មោះ ភីនស៊ីល្វេនៀ ហ្គាសិត(Pennsy lvania Gazette)។ នូវឆ្នាំ១៧៥០ មាន១៤កាសែត ដែលគេបោះពុម្ភរាល់១សប្ដាស៍​ នៅពេលអាមេរិចកាំងជាអណានិគមអង់គ្លេស។ បន្ទាប់មកអាមេរិចកាំងទទួលឯករាជ្យពីប្រទេសអង់គ្លេសនូវឆ្នាំ១៩៧០ ហើយបន្ទាប់ មកក៏គេបានបោះពុម្ភ៨៩កាសែតក្នុង១សប្ដាស៍ ហើយមាន៣០ទីក្រុងនៃសហរដ្ឋ អាមេរិចដែលពួកគេបានមើល ក៏ប៉ុន្តែកាសែតទាំងអស់នោះនិយាយតែអំពីបញ្ហា នយោបាយ ហើយមិននិយាយអំពីបញ្ហាអ្វីផ្សេងទៀត។
នូវឆ្នា១៨០០មាន២៣៤កាសែតហើយទីក្រុងដែលបានអនុវត្តកាសែតច្រើនជាងគេ ក្នុងសហរដ្ឋអាមេរិចមានទីក្រុងញ៉ូវយ៉ក, ភីលាដេលភៀបូសធុន និង វាសស៊ីនតោន (New Yourk,Philadelphia Boston, and Washington)
នូវឆ្នាំ១៨៣៥ លោកចាមីស ហ្គោដោនបីនីត(James Gordon Bennett)បានបងើត កាសែតមួយឈ្មោះថាញ៉ូយ៉កហឺរាលូល(Now York Heraalol) គឺជាកាសែតទី១ ដែលនិយាយអំពីពត៌មានទាំងអស់ហើយនឹងជាកាសែតទី១ដែលមាននាក់រាយការណ៍នូវបរទេសដែរ។
នូវឆ្នាំ១៨៤១ លោក ហារេខហ្គីលី (Horace Greeley) បានបង្កើតកាសែតញ្ញ៉ូយ៉ក ហ្វីបូន) គឺជាកាសែតទីមួយដែលបានចែកចាយក្នុងប្រទេសនឹងតាមខេត្តទាំងអស់។
ហើយនូវឆ្នាំ១កាសែតនោះបានបោះពុម្ភ ៦,០០០ច្បាប់ជារៀងរាល់ថ្ងៃ។
នូវឆ្នាំ១៨៥១ លោបានបង្កើតកាសែត​ ដិញ៉ូយ៉កថាម (The New York)ដែលមានរយះ ពេលយូរជាងគេរហូតមកដល់បច្ចុប្បន្ននេះ។ នូវពេលមានសង្គ្រាមស៊ីវិលអាមេរិច កាំងសារពត៌មានបានអនុវត្តច្រើនពីព្រោះកាសែតមានអ្នកកាសែតច្រើនដើម្បីតាម ហេតុការណ៍ពីព្រោះជាសង្គ្រាម។អ្នកកាសែតចាប់ផ្ដើមសរសេរកាសែតខ្លីៗតាម ទូរលេខ។ ​នូវសង្គ្រាមនោះដែរមានចំនួន៦កាសែតនូវទីក្រុងញ៉ូយ៉ក បានជួបជុំគ្នានិង បានបង្កើតសារពត៌មានទី១លើពិភពលោកដែលគេហៅថា
ក្រសួងសារពត៌មានគឺជាក្រសួងដែលតាមហេតុការណ៍លើពិភពលោកហើយនិង លក់ពត៌មានអោយកាសែតដទៃ ប្រសិនបើគេអត់មានពត៌មាននោះនឹងអត់បានទៅ កន្លែងនោះ។
លោក                   ជាមនុស្សទី១ដែលបង្កើតកាសែតសើមអង្កេតលើពិភពលោកនៃប្រវត្តិ សាស្រ្ត នូវពេលលោក       ​បាត់ខ្លួននៅទ្វីបអាហ្វ្រិច។ លោក                   ​លោក                    មិនចង់សរសេរអ្វីដែលលោក              បាត់ខ្លួនក៏ប៉ុន្តែគាត់ផ្ញើលោក              
លោកទៅទ្វីបអាហ្វ្រិចនូវប្រទេស                   សំរាប់រកគាត់។
លោកបិននេធ(Bennet)បានបង្កើតដែរកាសែតនូវទ្វីបយ៉ូរុប​​          គេហៅ ដែលដូរឈ្មោះថា អិនធឺណេតសិនណល់ ហិរាល(International Herald)         
នូវឆ្នាំ១៨៨៣ លោក​វិលោនរាន          ()បង្កើតកាសែតយ៉ូយ៉កចូនណល (New York Jounal)ហើយនូវឆ្នាំ១៨៩៦លោកចូសីហ្វ(Joseph)បង្កើតកាសែតយ៉ូយ៉កវូល (New York world) លោក ហឺស និងលោក              មានគំនិតដែលមនុស្សទាំងអស់មានសិទ្ង ស្គាល់ពត៌មានទាំងអស់។ហើកយនឹងពីគំនិតនោះដើម្បីបង្កើតសាពត៌មានពណ៍លឿងដែលជាពត៌មានដែលបង្ហាញហេតុការណ៍ដែលមានស្លាក់ស្នាមដែលគួរអោយចាប់ អារម្មណ៍។  
រូបថតសារពត៌មាន(Photo Journalist)
រូបថតសារពត៌មានគឺជាបរិវេនរបស់សារពត៌មាន ដែលប្រើដោយរូបថតឫក៏វីឌីអូ សំរាប់ថតរូបជាអ្វីៗ។ រូបថតសារពត៌មានត្រូវមាន៣លក្ខណៈ
ទី១ ត្រូវជារូបថតអំពីហេតុការណ៍ថ្មីៗ (Hot news)
ទី២ ត្រូវមានវត្ថុវិស័យភាព មនុស្សដែលបានមើលរូបថតនោះត្រូវយល់ ពីហេតុការណ៍ដែលរូបថតនោះបង្ហាញ។
ទី៣ ត្រូវមាននិទានកថា(រឿងនិទាន)ថារូបថតនោះប្រាប់រឿងអ្វី។
រូបថតគឺជាអ្វីដែលទាន់សម័សដែលបានចាប់ផ្ដើមបង្កើតឡើងសម័យថ្មីនេះ នូវសត្តវត្សទី១៦មុននោះបុព្វបុរសធ្វើគំនូរដោយដាប់ស្លាក់នឹងដៃ។
នូវឆ្នាំ១៦៦៦ លោក Isaac Newton បានរកឃើញនូវការបង្កើតកាំមឺរ៉ាថតរូប។
នូវឆ្នាំ១៧៥៨ លោក Dolland បានរកឃើញនិងបង្កើតកែវយឺត Chromatic មកពីពាក្យ ក្រូម៉ាទិក មកពីភាសាឡាតាំងដែលបកប្រែមកភាសាខ្មែរអ្វីដែលបង្ហាញពណ៍ឫក៏ អ្វីដែលបង្ហាញពន្លឺ។
នូវឆ្នាំ ១៨០១ លោក Thomas Young បានរកឃើញថាភ្នែកមនុស្ស មាន៣សសៃប្រសាទសំរាប់ទទួល៣ពណ៍ គឺពណ៍ក្រហម ពណ៍ខៀវ ហើយនិងពណ៍បៃតង។
នូវឆ្នាំ១៨២៦ លោក J.nicephore Nipce បានបង្កើតរូបភាពទី១ដែលជាប់ជានិរន្ធ មិនរលប។
នូវឆ្នាំ១៨២៩ លោក Daguerre ជាជនជាតិបារាំងចាប់ផ្ដើមធ្វើការជាមួយលោ           សំរាប់ធ្វើការជាមួយម៉ាស៊ីនថត។ ហើយនូវឆ្នាំ១៨៣៨ លោក Dagureer
​បង្កើត Daguerreotype ហើយគាត់បានដាក់ឈ្មោះរបស់ខ្លួនដោយប្រើសន្លឹកធ្វើពី ទូងដែង និងប្រាក់ធ្វើជារូបថត។ Daguerreotype គឺជារូបថផដែលធ្វើនៅលើសន្លឹក ទូងដែងនឹងប្រាក់។
ពាក្យថា Photo មកពីភាសាហ្គ្រេច ប្រែថាពន្លឺ ហើយ Photography មកពីភាសាហ្គ្រេច ដែរ។ លោក Daguerre បានរកឃើញបារ៉តហើយបារ៉តនោះគឺជាធាតុគីមី ដែលបានបង្ហាញពន្លឺ។
អ្នកសាសែតដែលប្រើរូបថតសំរាប់សារពត៌មានឈ្មោះ Carol Szathmair ដែលធ្វើរូប ថតនិងគូររូបសង្គ្រាម Crimean គឺជាសង្គ្រាមរវាប្រទេស Russia និងចក្រភព Ottoman។ រវាឆ្នាំ១៨៥៣ដល់ឆ្នាំ១៨៣៦​សង្គ្រាមនៅពេលនោះរូបថតវាអត់បង្ហាញច្បាស់ដូចច្នេះ គាត់ត្រូវការយកមកគូរបន្ថែម។ លោក Mathew Brady បានបោះពុម្ភរូបថតរបស់សង្គ្រាមស៊ីវិលអាមេរិចកាំង។
នូវឆ្នាំ១៨៨០កាសែត The Dally Graphic នូវទីក្រុងញ៉ូយ៉ក បានបោះពុម្ភរូបថតសារ ពត៌មានទី១លើពិភពលោក។ នៅឆ្នាំ១៨៨៧ លោក Jacob Ris  បានបង្កើតពិលឆ្លុះ នូវលើកាំមឺរ៉ាភ្លើងពន្លឺដែល ហៅថាផ្លាស់ គឺជួយដល់អ្នកកាសែតអោយងាយស្រួល ថតនៅពេលយប់។

ចំណង់ជើងៈ លោកចេកូបរីស(Jacob Riis)
លោកចេកូបរីស គឺជាមនុស្សសំខាន់សំរាប់អ្នកកាសែត ព្រោះគាត់បានបង្កើត flah    ពន្លឺអំពូលភ្លើងកាំមឺរ៉ា ហើយគាត់ចាប់អារម្មណ៍អំពីរមនុស្សក្រីក្រសំរាប់សង្គម ពីមុន គាត់ចាប់អារម្មណ៍អំពីមនុស្សដែលមានអំណាច អ្នកនយោបាយ​និង សង្គ្រាម។
ប៉ុន្តែលោកចេកូបរីសចាប់ផ្ដើមជួយមនុស្សក្រីក្រ ហើយនូវពេលនោះរូបថតគឺជាអ្វី ដែលថ្លៃ មានតែនាក់មានទេបានអាចធ្វើនិងផលិតរូបថតបាន។
លោកចេកូបរីសមានបងប្អូនចំនួន១៣នាក់ ហើយមានស្រុកកំណើតនៅទីក្រុង
ដេនមាក(Denmark) នូវឆ្នាំ១៨៤៩ ឪពុកគាត់ជាគ្រូវបង្រៀនហើយគាត់ធ្វើការជានូវ
ទីក្រូវរីប(Ribe)​។ ឪពុកគាត់ជួយបង្រៀនគាត់អោយចេះភាសាអង់គ្លេសច្រើនហើយ
និងអានសៀវភៅច្រើន នូវពេលចេកូបរីសមានអាយុ១១ឆ្នាំ បងប្រុសគាត់ក៏បាន
ស្លាប់ដោយសារលង់ទឹក ហើយចេកូបរីសមិងភ្លេចពីការស្លាប់របស់បងប្រុសគាត់ទេ។
នូវពេលចេកូបមានអាយុ១២ឆ្នាំគាត់បានយកលុយរបស់ដែលគាត់មានហើយជួយ
ដល់ជនក្រីក្រនៅទីក្រុង។ ឪពុកចេកូបរីសចង់អោយគាត់ធ្វើជាគ្រូបង្រៀន ប៉ុន្តែគាត់
ចង់ធ្វើជាជាងឈើ ហើយនូវពេលគាត់មានអាយុ១៩ឆ្នាំគាត់ចាប់ផ្ដើមស្រលាញ់ស្រី
ម្នាក់ឈ្មោះអាលីសាបេត(Elisabeth Gjorth) ហើយនាងមានអាយុ១២ឆ្នាំដែលជាកូន
ស្រីរបស់ម្ចាស់ក្រុមហ៊ុនដែលគាត់ធ្វើការនៅទីនោះជានាក់ជាងឈើ ប៉ុន្តែឪពុករបស់
អាលីសាបេតមិនយល់ព្រមហើយបានបណ្ដេញគាត់ចេញអោយឈប់ធ្វើការនៅ
ទីនោះ ដូចច្នេះចាកូបរីសបានទៅទីក្រុងកូភីនហាចីន(Copenhagen) សំរាប់ធ្វើកានូវ
ទីនោះ។
នូវឆ្នាំ១៨៥៨ នូវពេលគាត់មានអាយុ១៦ ចេកូបរីសបានត្រលប់ទៅទីក្រុងរីស(Ribe) វិញជាមួយឪពុកម្ដាយ ព្រោះមិនមានកាងារនូវទីនោះ។
នូវឆ្នាំ១៨៧០លោក ចេកូបរីសមានអាយុ២១ឆ្នាំហើយគាត់ចង់ធ្វើការជាជាងឈើ
ប៉ុន្តែនូវពេលនោះមានបញ្ហាច្រើននូវទ្វីបយ៉ូរុប ហើយមានយុវជនជាច្រើនបានរត់ទៅ ប្រទេអាមេរិចដើម្បីរកការងារធ្វើដែលគេបានផ្សព្វផ្សាយព្រោះទីក្រុងនោះមាន ការងារធ្វើច្រើន។ ចេកូបរីសបានជិះទូកទៅប្រទេសអង់គ្លេសរហូងដល់ទីក្រុងហ្គ្លាសហ្គូវ(Glasgow) នៅប្រទេសអង់គ្លេស។ហើយទូកដែលគាត់បានជិះនោះមានឈ្មោះចូវា(Jowa) គាត់បានជិះទូកនោះនូវថ្ងៃទី១៨ ខែឧសភា ឆ្នា១៨៧០ នៅពេលនោះគាត់មានលុយតែ ៤០ដុល្លាទេគឺជាលុយដែលមិត្តភក្តិគាត់បានអោយ។ ហើយទូកនោះត្រូវការចំនាយ
៥០ដុល្លា ពេលដែលគាត់មកគាត់បានយកសក់របស់អាលីសាបេត(Elisabeth) ដាក់ ក្នុងក្រឡរយកមកជាមួយ ហើយសក់នោះគឺម្ដាយរបស់អាលិសាបេតជាអ្នកអោយ។
ហើយគាត់បានមានសបុត្រឪពុករបស់គាត់ពីលោកហ្គូដាលី(Goodalli) ដែលជា
មិត្តភក្តិរបស់គ្រួសារគាត់។                                                                                     
បន្ទាប់មកលោក              គឺជាប្រធាន The American Bank                    លោកចេកូបរីស បានចេញពីប្រទេសអង់គ្លេសទៅ                   នូវទីក្រុង Neo York ​នូវថ្ងៃទី៥​ ខែមិថុនា ឆ្នាំ               នៅពេលគាត់ទៅដល់សហរដ្ឋអាមេរិចគាត់បានចាយអស់២០ដុល្លា។
ពីព្រោះទ្វីបអ៊ីរ៉ុបមានបញ្ហាច្រើនសហរដ្ឋអាមេរិចទទួលបរទេសច្រើនដែលទៅរកការ
ងារនៅទីនោះហើយបរទេសទាំងនោះគេបង្កើត (Ghetto)តំបន់ដែលគេរស់នៅជុះគ្នា ច្រើន ហើយនូវពេលនោះមានសង្គ្រាមស៊ីវិលអាមេរិចកាំងហើយអោយ​អ្នកជនបទ ទៅរស់នៅទីក្រុងញ៉ូយ៉ក ដូចច្នេះទីក្រុងទាំងអស់នៅសហរដ្ឋអាមេរិចមានមនុស្ស
ច្រើនហើយមនុស្សភាគច្រើនជាមនុស្សក្រីក្រដែលមិនមានផ្ទះរស់នៅ ហើយរដ្ឋាភិបាលអាមេរិចកាំងបានធ្វើផ្ទះសំរាប់មនុស្សក្រីក្ររស់នៅ។
នូវរយៈពេល៣ថ្ងៃ ចេកូបរីសបានដើររកការងារជាជាងឈើ ប៉ុន្តែមិនអាចរកបាន ហើយគាត់បានចាយលុយអស់ទៀត បន្ទាប់មកនូវថ្ងៃទី៦ គាត់បានមានការងារជា ជាងឈើនៅ Brady is Bend Lron works
នូវថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ១៨៧០ ប្រទេសបារាំងបានប្រកាសសង្គ្រាមជាមួយប្រទេស
អាលីម៉ង ហើយគាត់បានទៅស្ថានទូទបារាំងស្មាក់ចិត្តធ្វើជាទាហានសំរាប់ប្រទេស បារាំងប៉ុន្តែស្ថានទូទបារាំងអត់ទទួលគាត់ហើយគាត់បានចាក់ចេញពីទីក្រុងញ៉ូយ៉ក ទាំងអស់សង្ឃឹមហើយមិនមានលុយជាប់ខ្លួនទៀត ហើយគាត់ដើរក៏បានជួបបូជាចារ កាត់ទលិចម្នាក់បានអោយគាត់ហូបអាហារហើយជួយគាត់អោយមានការងារធ្វើនូវ ភ្នំ Mount vernon។ ហើយនូវថ្ងៃមួយគាត់បានអានកាសែត New York Sun ដែលគេ កំពុងរកមនុស្សប្រុងសំរាប់ធ្វើជាទាហានអាមេរិចកាំង ហើយគាត់ក៏ត្រលប់ទៅទីក្រុង ញ៉ូយ៉កវិញហើយទៅរកការិយាល័យកាសែត New York Sun ​គេក៏បានប្រាប់គាត់អំពី ពត៏មាននោះហើយអ្នកធ្វើការនៅទីនោះចង់អោយគាត់ហូបបាយជាមួយ ហើយគាត់ក៏បានបដិសេធកាន់កាសែតនោះដើរចេញទៅ។ ពេលនោះគាត់មិនមាន កន្លែងស្នាក់ទេគាត់ដេកនូវកន្លែងថ្នូខ្មោច។ពេលនោះគាត់បានលឺថាគេរកបុរសសំរាប់ ធ្វើសង្គ្រាម ពេលគាត់ទៅដល់គេបានបិទឈប់ទទួលហើយ គាត់បានចាប់ផ្ដើមដើរ តាមផ្លូវរកអ្វីហូបនៅតាមធុកសម្រាមដែលគេចោលនៅជិតភូជន្នីដ្ឋាន ហើយគាត់
ចាប់ផ្ដើមធ្វើជាមិត្តភក្ដិជាមួយឆ្កែនៅតាមផ្លូវ។ ហើយនូវពេលព្រឹកលើងគាត់បាន ភ្ញាក់ពីដេកគាត់បានបាត់សក់របស់អាលីសាបេត ហើយគាត់បានទៅប្ដឹងប៉ូលីសដែល បានកាពារនៅកន្លែងនោះ ក៏ប៉ុន្តែប៉ូលីសនោះបានបណ្ដេញគាត់ចេញនិងបានវៃ ឆ្កៃរបស់គាត់ងាប់ទៀត។ គាត់ក៏បានចេញពីទីក្រុងញ៉ូយ៉កទៅកាន់ទីក្រុង Philadelphia ហើយមានគេជួយគាត់២សប្ដាហ៍ និងជួយអោយគាត់ធ្វើជាជាងឈើនូវភូមិ Jamstown នៅទីនោះមានប្រាក់ខែល្អ ហើយមានពេលរៀនសរសេរភាសាអង់គ្លេស និងអានសៀវភៅច្រើន ហើយគាត់ចង់ធ្វើការនូវកាសែត New York ប៉ុន្តែគេមិនទទួល
គាត់។ ហើយគាត់ទៅទីក្រុងញ៉ូយ៉កវិញធ្វើការជាអ្នកលក់អ៊ីវ៉ាន ហើយនៅពេលនោះ គាត់បានទទួលសបុត្រពីប្រទេសគាត់ ដែលអាលីសាបេតបានភ្ជាប់ពាក្យហើយជា
មួយទាហានម្នាក់។
ពេលនោះនៅភូមិ long Island គេត្រូវកាអ្នកបោះពុម្ភកាសែតថ្មីហើយគេអោយគាត់ ធ្វើការនៅទីនោះប៉ុន្តែគាត់ដឹងថាម្ចាស់ក្រុមហ៊ុនកាសែតនោះជាមនុស្សទុច្ចរិត គាត់បានធ្វើការតៃ២សប្ដាហ៍គាត់ក៏ឈប់។ ហើយគាត់ទៅរកការងារទៀតនៅនូវ កន្លែងកាសែតដទៃ។ពេលនោះគាត់បានទទួលពត៏មានពីប្រទេសគាត់ទៀតនិយាយ ថាគូរដណ្ដឹងរបស់អាលីសាបេតបានស្លាប់ ដូចច្នេះ ចេកូបរីសបានសរសេរសបុត្រ សំរាប់អាលីសាបេត។ ពេលនោះគាត់ក៏បានបង្កើតកាសែតខ្លួនឯងដោយទទួលជោក ជ័យ ហើយគាត់ក៏បានទទួលសបយត្រពីអាលីសាបេតថាយល់ព្រម។                     
ដែលសួរគាត់ទៅប្រទេស           គាត់បានលក់កាសែតគាត់បានលុយច្រើនហើយ
គាត់បានត្រលប់ទៅស្រុកកំណើតវិញនិងបានរៀបការជាមួយអាលីសាបេត។
ហើយនាក់ទាំងពីរទៅទីក្រុងញ៉ូយ៉កធ្វើកានូវកន្លែងកាសែត ហើយកំពុងធ្វើរូបថត Brooklyn News ហើយនិងមានអំពូល២ឫ៣ សំរាប់កន្លែងថត។ ពេលនោះគេចាប់
ផ្ដើមដាក់កេត្តនាមគាត់អោយល្បីល្បាញ។ ចេកូបរីសចាប់ផ្ដើធ្វើកាសែត                   កំពុងតាមពត៏មានការិយាល័យប៉ូលីសនូវ Muberry Steet ដែលជាផ្លូវមាន
បញ្ហាច្រើន។ហើយកាងារនោះបានធ្វើអោយគាត់ចង់ចាំថាគាត់ជាមនុស្សក្រីក្រ ហើយគាត់ក៏បានចាប់ផ្ដើមសរសរេពីមនុស្សក្រីក្រ ព្រោះពីមុនកាសែតទាំងនោះ និយាយតែអំពីសង្គ្រាម អ្នកមានអំណាច និង នាក់មាន។
ហើយគាត់បានចាបផ្ដើមអនុនវត្តធ្វើយ៉ាងម៉េចសំរាប់អោយរូបថតច្បាស់ជាងមុន។
នូវឆ្នាំ១៨៨៧ គាត់បានអានសៀវភៅរបស់លោក Adoff Mecther និងលោក Johannes Gasdicks  ជាជនជាតិអាលីម៉ង ដែលរៀនធ្វើអំពូលភ្លើងរូបថតរឺក៏ ហ្វាស(Flash).
ហើយចេកូបរីសបានបង្កើតផ្លាសនោះជាមួយលោកគ្រូពេទ្យ John Nagle
លោក Henry Piffard និងលោក Land Richard Hoe lawrence​ ដែលជាមនុស្សចូលចិត្ត
ធ្វើរូបថតដែរ គេចាប់ផ្ដើមធ្វើរូបថតនៅភូមិក្រីក្រ។
នូវថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ១៨៨៨ ១២ថ្ងៃចេកូបរីសបានបោះពុម្ភឯកសារភាពយន្ត រូបថតដែលគាត់អោយឈ្មោះនៅភាសាអង់គ្លេស The other haif How to lives and Dies in Now York(ពាក់កណ្ដាលទៀតវារស់នឹងស្លាប់យ៉ាងម៉េចនៅទីក្រុងញ៉ូយ៉ក)
ដែលបោះពុម្ភះនៅកាសែត The Sun។ ហើយរូបថតរបស់ចេកូបរីសគឺជារូបថតទី១
ដែលប្រើផ្លាស់។ពីព្រោះឯកសារភាពយន្តនោះដែរចេកូបរីសបង្កើត ហើយលោក Theodore Rooseveld ជាប្រធានប៉ូលីសនៅទីក្រុងញ៉ូយ៉ក ចាប់ផ្ដើមមានមិត្តភាពជា
ចេកូបរីស និងចាប់ផ្ដើមគិតអំពីរមនុស្សក្រីក្រនៅទីក្រុងញ៉ូយ៉កដែរ។
នូវឆ្នាំ១៩០១ ចេកូបបានសរសេរជីវប្រវត្តិរបស់ខ្លួនដាក់ឈ្មោះថា The Making of an American ហើយគាត់មានកូន៣នាក់
នូវឆ្នាំ១៩០៥ អាលីសាបេតដែលត្រូវជាប្រពន្ធរបស់គាត់បានស្លាប់ ។
នូវឆ្នាំ១៩០៧ ចេកូបបានរៀបការជាមួយ Mary Phillips  ហើយទៅរស់នៅជនបទ សំរាប់ធ្វើកសិដ្ឋានធ្វើចំការ និងចញ្ចឹមសត្វ នៅរដ្ឋ Massachusetts
ហើយគាត់បានទទួលមរណៈភាពនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩១៤ ដោយមាន អាយុ ៦៥ឆ្នាំ។

កាសែតពណ៍លឿង ( Yellow Journalism )

រវាងឆ្នាំ ១៨៩៧ ដលល់ ១៩២៧ មានកាសែតពណ៍លឿងដែលបានជួយអនុវត្ត
​កាសែតជាច្រើន ពិសេសគឺរូបថត ពីព្រោះកាសែតនោះរកពត៏មានដែលមានការ
ចាប់អារម្មណ៍ខ្លាំងដូចជាអ្វីដែលគ្រោះថ្នាក់ សង្គ្រាមនិងអ្វីភ្លែកៗ។ ហើយកាសែត
ពណ៍លឿងចង់បង្ហាញរូបថតជាអក្ស ហើយគេនិយាយបំផ្លើសពត៏មានឫក៏រករឿង
អាស្រូវរបស់អ្នកដទៃ។ មានមនុស្សច្រើនបានគិតថាកាសែតពណ៏លឿងមិនមែនជា
កាសែតត្រឹមត្រូវ ពីព្រោះកាសែតពណ៍លឿងមិនគោរពក្រមសីលធម៍របស់អ្នក
កាសែត។ហើយចំណង់ជើងកាសែតសុទ្ធតែ Paparazzi ពាក្យ Paparazzi មកពីភាសា អ៊ីតាលី ដែលមានន័យថាអ្នកកាសែតដែលតាមសម្ដេចប៉ាបសំរាប់ធ្វើរូបថត ប៉ុន្តែ Paparazzi ជាអ្នកកាសែតដែលតាមមនុស្សល្បីល្បាញ សំរាប់មានរូបថតរបស់គេ
ដូចជាអ្នកនយោបាយ ឫក៏តួរប្រុស តួរស្រី អ្នកចម្រៀងឫក៏មនុស្សម្នាក់ដែលគេដឹងថា
ល្បីល្បាញ។ ហើយ Paparazzi ធ្វើកាឯករាជ្យ​ និងធ្វើកាផលិតម្នាក់ឯង និងលក់រូបថតសំរាប់កាសែតនាៗ។ បានជាគេតាមនិងរំខាន់មនុស្សល្បីល្បាញច្រើន
ព្រោះគេគិតតែមនុស្សដែរមានលុយ។

បង្រៀនដោយលោកពុកសំណាង



0 comments:

Post a Comment