Thursday, June 16, 2011

ការទស្សនកិច្ចនៅទីក្រុងភ្នំពេញ

1.   ចេញពីសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ៖  
នៅម៉ោង ៤ ​និង ៤៧ នាទី ជិតភឺ
រថយន្តពីរគ្រឿង
កូនសិស្សមានចំនួន​ ១៩ នាក់
លោកគ្រូមានចំនួន ៤ នាក់
សរុបមានគ្នាចំនួន ២៣
2.   ទូរទស្សជាតិកម្ពុជា ទទក (បន្ទប់ទី១)
ទៅដល់ទួរទស្សជាតិកម្ពុជានៅមុនម៉ោង ៩ កន្លះ លុះដល់ម៉ោង ៩ និង ៣០ នាទីព្រឹកចេញ​ដំណើ​រទស្សនកិច្ចក្នុងស្ថានីយ៏ទូរទស្សជាតិកម្ពុជា​ លេខ៧​។ដំបូងចូលទស្សនា​​ក្នុង​​បន្ទប់ស្ទៀត​យួ​​ទីមួយដែលគឺជាកន្លែងសំរាប់ថតត្រៀមសំរាប់ចាក់ផ្សាយ ឬ ហៅថា Digital Studio room បន្ទប់នេះមានលក្ខណៈចាសជរាទៅហើយវាបានបង្កើតក្នុង អំឡុងឆ្នាំ១៩៩៨ រហូតមក​​​​​​ដល់សព្វ​ថ្ងៃនេះstudioនេះវាមានអាយុប្រមាណជា១៣ហើយ។ នៅក្នុងបន្ទប់ Studioនេះសព្វថ្ងៃ​បានដាក់​Cameraចំនួនបីគ្រឿងឬអាចលើសទៅដល់ប្រាំគ្រឿងដើម្បីថតវីឌីអ៊ូ ផ្សេងៗ។ រាល់ការថត​វីឌីអូ​មួយៗក្នុងនោះអាចថតរយៈពេលបីថ្ងៃឬ លើសពីនេះព្រោះការថតវីឌីអូ ត្រូវប្រើរយៈពេល​យូ​បន្ទិច ហើយត្រូវប្រើរយៈពេលកាត់តពីរឬបីថ្ងៃទៀត។

2.1. ទូរទស្សជាតិកម្ពុជា(បន្ទប់ទី២)
បន្ទប់ទីគឺជាបន្ទបកាត់តសំលេង និង រូបភាពវីឌីអូ បន្ទប់នេះមានឧបករណ៏ប្រើប្រាស់ភាគ​ច្រើន
ចាស់ៗ ។ តាមលោក សំបូរ វណ្ណារិទ្ធិ ប្រធាននាយកដ្នានទូរទស្សជាតិកម្ពុជាផ្នែក​បច្ចេកទេស​បាន​មានប្រសាសន៏ថា នូវក្នុងស្ថានីយ៏ទូរទស្សនេះទាំងមូលមានStudio ចំនួនបូនគឺ
·         Studio សំរាប់ថតត្រៀមសំរាប់ចាក់ផ្សាយ
·         Studio សំរាប់កាត់តសំលេង និង រូបភាពវីឌីអូ
·         Studio សំរាប់ផ្សាយពត៌មាន និង កម្មវិធីផ្សេងទៀតដូចជាកម្មវិធីព្រះពុទ្ធសាសនា
·         Studio សំរាប់ផ្សាយបន្តផ្ទាល់ ចំពោះការផ្សាយផ្ទាល់ទាំងអស់គ្នាត្រូវមានស្មារតី​
ខ្ពស់ ព្រោះជៀសវាងមានកំហុសច្រើនក្នុងខណៈពេលដែលទស្សនិជនកំពុងមើល។
លោកបានមានប្រសាសន៏បន្តទៀតថា បុគ្គលិកដែលធ្វើការនៅស្ថានីយ៏នេះទាំងមូលមាន​ប្រមា​ណ​ជាង ១០០នាក់ ហើយប្រមាណជាង៣០ភាគរយជាបុគ្គលិកពិតប្រកដ។ ហើយលោក​បាន​បន្ថែមថា ការឧបក រណ៏នៅទីនេះគេនូវប្រើឧបករណ៏ Analog ប៉ុន្តែទៅដល់ឆ្នាំ២០១៨​គេ​និង​ឈប់​ប្រើឧបករណ៏នេះ។ ចំពោះការចាក់ផ្សាយរបស់ស្ថានីយ៏ទូរទស្សជាតិកម្ពុជាមានបី​ដំណាក់​កាលគឺ៖
·         ផ្សាយជុំវិញរាជធានីភ្នំពេញ (១០០គីឡូម៉ែត្រជុំវិញទីក្រុង ប៉ុន្តែមានគុណច្បស់ល្អ
ត្រឹមតែ៦០គីឡូម៉ែតប៉ុណ្ណោះ
·         ផ្សាយទូទាំងប្រទេសកម្ពុជា
·         និងចាក់ផ្សាយទូទាំងសកលលោក មាន១២៦ប្រទេសដែលមើលឃើញ។

2.2. ទូរទស្សជាតិកម្ពុជា(បន្ទប់ទី៣ បន្ទប់បញ្ជាវិទ្យុទាក់ទង)
តាមអ្វីដែលលោក វណ្ណារិទ្ធិ បានមានប្រសាសន៏ក្នុងបន្ទប់នេះបានអោយដឹងថា ឧបករណ៏​ដែល​​​​មាននៅបន្ទប់បញ្ជាវិទ្យុទាក់ទងនេះគឺត្រូវបានយកមកពីប្រទេសជប៉ុន ឧបករណ៏នេះវា​មានរយៈ ពេលជាង១០ឆ្នាំហើយ។​ ហើយស្ថានីយ៏ទូរទស្សជាតកម្ពុជាយើងអាចផ្សាយក្នុងកំរិត
Cannel លេខ៧ កំពស់(6,5 Mzh) និង (189 Mzh)។
ចំពោះការបែងចែក
ផ្នែករដ្ឋបាលក្នុងស្ថានីយ៏ទូរទស្សជាតិបានបែងចែកជាពីរផ្នែកធំៗគឺ៖
·         ផ្នែកបច្ចេកទេស
·         ផ្នែកផលិតផលិតកម្ម
ហើយក្នុងស្ថានីយ៏ទាំងមូលមានអាគុយចំនួន១០០ជាងអាគុយសំរាប់ទប់ភ្លើង
នៅពេលដែលភ្លើងដាច់ម្តងម្កាល ដែលហៅកាត់ថា UPS 
(Uninterrupted system  Power Supply)
 2.3. ទូរទស្សជាតិកម្ពុជា(បន្ទប់ទី៤ បន្ទប់ផ្សាយពត៌មាន)
នៅក្នុងបន្ទប់ផ្សាយពត៌មានមានប្រើCamera ពីរគ្រឿង ប៉ុន្តែភាគច្រើនគេប្រើតែមួយគ្រឿង ប៉ុណ្ណោះ។ នៅក្នុងបន្ទប់ផ្សាយពត៌មានមានម៉ាស៊ីនមួយឈ្មោះថា Teleprompter សំរាប់បញ្ឆោត ទស្សនិជនមិនដឹងថា ពិធីករកំពុងមើលអក្សរទៅលើវា។ ចំពោះការប្រើកម្មវិធីកាត់គេប្រើកម្ម Adobe Premier  និង Adobe await។ ចំពោះភ្នាក់ងារយកពត៌មានតាមបណ្តាខេត្តគឺស្ថានីយ៏ ទូរទស្សជាតិយើងមានស្ទើតែគ្រប់ខេត្តដើម្បីចាំផ្តល់ពត៌មានមកស្ថានីយ៏យើង។
2.4.  ទូរទស្សជាតិកម្ពុជា(បន្ទប់ទី៥ បន្ទប់តម្លើងរូបភាព)
បន្ទប់តម្លើងរូបភាពនេះ គឺជាបន្ទប់មួយសំរាប់តម្លើងរូបភាពទៅលើOnline
ចេញពីស្ថានីយ៏ទូរទស្សន៏ជាតិកម្ពុជានៅម៉ោង១១ និង ២០នាទីថ្ងៃត្រង់ ដឹកនាំទស្សនាដោយ លោក សំបូរ វណ្ណារិទ្ធិ ប្រធា​ននាយកដ្ឋានបច្ចេកទេសនៃស្ថានីយ៏ទូរទស្សន៏ជាតិកម្ពុជា(TVK)
3.  វិទ្យុជាតិកម្ពុជា(Radio National Kampuchea,RNK)
3.1.  ចូលទៅទស្សនាក្នុងស្ថានីយ៏វិទ្យុជាតិកម្ពុជានៅម៉ោង ២ និង ៣០នាទីរសៀល ហើយចេញមក វិញនៅម៉ោង ៣​ និង ៤៧នាទីរសៀល។
3.2.  ប្រធាននាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម តន យ៉ាន
3.3.  អ្នកដឹកនាំទស្សនាក្នុងវិទ្យុជាតិកម្ពុជាឈ្មោះ ទន សារ៉ាត់ ត្រូវជាអនុប្រធាននាយកដ្ឋានវិទ្យុជាតិ កម្ពុជា។
3.4.  ស្ថានីយ៏វិទ្យុជាតិកម្ពុជាបានបែងចែកនៃការផ្សាយជាពីរផ្នែកគឺ៖
·         ការផ្សាយជាប្រព័ន្ធ AM មានកំរិត​ ៩១៨ មេហហ្គាហឺត
·         ការផ្សាយជាប្រព័ន្ធ FM មានកំរិត ១០៥.៧៥ មេហ្គាហឺត
     3.5 ប្រវត្តិរបស់វិទ្យុជាតិកម្ពុជាសង្ខេប
·         ដំបូងឡើយវិទ្យុជាតិកម្ពុជាបានកើតឡើងផ្សាកណ្តាលក្នុង
អំឡុងឆ្នាំ១៩៤៧ 
  ក្រោយមកវិទ្យុនេះក៏បានផ្លាស់ប្តូរទីតាំងមកស្ថានីយ៏វិទ្យុ
ជាតិកម្ពុជាក្បែវត្តភ្នំវិញ​​​ ​ឆ្នាំ ១៩៧៨។    
     3.6 បានបែងចែកផ្នែករដ្ឋបាលជាច្រើនផ្នែកដូចចា៖
·         ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស
·         ផ្នែកយកពត៌មាន និង សរសេរពត៌មាន
·         ផ្នែកលទ្ធកម្ម និង អចលនទ្រព្យ
·         ផ្នែកផ្សព្វផ្សាយពត៌មាន
1.    ផ្សព្វផ្សាយតាមប្រព័ន្ធ AM
2.    ផ្សព្វផ្សាយតាមប្រព័ន្ធ FM
·         ផ្នែកហិរញ្ញវត្ថុ
មានផ្នែកផ្សេងៗទៀតដែលមិនបានចូលមើល។

4.បណ្តាញទូរទស្សន៏កម្ពុជា (CTN)
​​​​     4.1 បណ្តាញទូរទស្សន៏កម្ពុជាមានអាស័យដ្ឋានក្នុងខ័ណ្ឌឬស្សីកែវ ក្រុមទស្សនៈរបស់យើងបានទៅ​​
           ដល់ទីនោះនៅម៉ោង ៣ ​និង ៥៩នាទីរសៀល។
4.2 អ្នកដឹកនាំចូលទស្សនាក្នុងស្ថានីយ៏ទូរទស្សន៏CTN មានឈ្មោះ អ្នកស្រី ស៊ុន ស្រីនាង
4.3 ប្រវត្តិសង្ខេបនៃបណ្តាញទូរទស្សន៏កម្ពុជា
      បណ្តាញទូរទស្សន៏កម្ពុជាបានកើតឡើងក្នុងឆ្នាំ ២០០៣​​ ខែ តុលា ទី ២៣ បានបង្កើត Studio ធំ
មួយដំបូង Studio នេះបានប្រើCamera បីគ្រឿង ជូនកាល ៥ គ្រឿងដើម្បីថត។អ្នកស្រីបានមាន​ប្រសាសន៏ថា ការថតវីឌីអូមួយៗនៅទីនេះត្រូវប្រើរយៈពេលបីថ្ងៃទៅ៥ថ្ងៃទើបបានចាក់ផ្សាយ ឈុតវីឌីអូនោះ។
     4.4 បន្ទប់កាត់តពេលធ្វើការមានបុគ្គលិក៧នាក់គ្រប់គ្រងទៅលើការងារកាត់តនិង គ្របគ្រងទៅលើ​
            គ្រឿងម៉ាស៊ីន។ នៅក្នុងបន្ទប់នេះមានឧបករណ៏ទំនើបៗច្រើន ភាគច្រើនឧបករណ៏ទាំងនោះ
            យកមកពីបរទេស។
    4.5   បន្ទប់Studio ផ្សាយពត៌មាន
            បន្ទប់ផ្សាយពត៏មាននេះមានប្រើCamera ១ដើម ដើម្បីថតផ្សាយផ្ទាល់ ឬ ពេលខ្លះថតទុកសំរាប់ 
            ផ្សាយ Studio នេះក៏អាចធ្វើកម្មវីធីផ្សេងៗបានផងដែរ ដូចជា កម្មវិធីផ្សព្វផ្សាយព្រះធម៌។
សូមបញ្ជាក់ថា Studio មានពីរ។
     4.6 បន្ទប់សរសេរពត៌មាន និង យកពត៌មាន
បន្ទប់នេះមានបុគ្គលិកប្រមាណជាង ២០នាក់មានទាំងខ្មែរ មានទាំងបរទេស ដើម្បីសរសេរពត៌ ​មាន និង យកពត៌មាន។
     4.7 ភ្នាក់ងារផ្តល់ពត៌មានតាមខេត្ត
            មានReporter ចំនួន៥ខេត្ត ដើម្បីផ្តល់ពត៌មានអោយបណ្តាញទូរទស្សន៏កម្ពុជា ដូចជា៖
·         ខេត្តព្រះសីហនុ
·         ខេត្តសៀម រាប
·         ខេត្តស្វាយរៀង
·         ខេត្តបាត់ដំបង
·         ខេត្តបន្ទាយមាបជ័យ
     4.8 បុគ្គលិកទាំងអស់របស់បណ្តាញទូរទស្សន៏កម្ពុជាមានចំនួន២០០ជាងនាក់។
     4.9 ចេញពីបណ្តាញទូរទស្សន៏កម្ពុជា(CTN)វិញ នៅម៉ោង ៤ និង ៤៩នាទីល្ងាច។
5. ចូលទៅដុនបូស្កូភ្នំពេញនៅម៉ោង ៧ល្ងាច និងចេញវិញនៅម៉ោង៨ និង ៦នាទីព្រឹក។
6. ស្ថានីយ៏វិទ្យុជាតិកំរិត ៩៦ មេហ្គាហឺត ស្ទឹងមានជ័យ
     6.1 ចូលទៅដល់ស្ថានីយ៏វិទ្យុជាតិស្ទឹងមានជ័យនៅម៉ោង៩ និង ១៨ នាទីជួបជុំគ្នាចូលទៅបន្ទប់ប្រជុំ​
            នៅម៉ោង៩ និង ៣០នាទីព្រឹក។
     6.2 ប្រវត្តិសង្ខេបវិទ្យុជាតិកំរិត ៩៦ មេហ្គាហឺតស្ទឹងមានជ័យ
តាមសម្តីរបស់លោក ទីលី ដែន ប្រធានផ្នែកផ្សព្វផ្សាយបាននិយាយថា មូលហេតុដាក់​ឈ្មោះ​វិទ្យុនេះ​វិទ្យុជាតិកំរិត៩៦មេហ្គាហឺត ព្រោះវិទ្យុនេះមានគោលបំណងបង្កើតតាំងពីឆ្នាំ ១៩៩៦មក​ម្លេះ ប៉ុន្តែមិនបានសំរេច លុះមកដល់ឆ្នាំ១៩៩៩ទើបអាចបង្កើតវិទ្យុនេះបា​នសំរេច។​ដូច្នេះហើយ​​​​
ទើ​បដាក់ឈ្មោះអោយវិទ្យុនេះថាវិទ្យុជាតិកំរិត ៩៦មេហ្គាហឺតទៅ។
     6.3 ទិសដៅរបស់វិទ្យុជាតិ៩៦Mhz
            វិទ្យុជាតិ៩៦Mhz មានទិសដៅពីរយ៉ាងគឺ៖
·         ផ្តោតទៅលើវិស័យទេសចរណ៏ ព្រោះវិទ្យុបានយល់ឃើញថា បច្ចុប្បន្ននេះវិស័យ​ទេសចរណ៏មានការរីកចំរើនច្រើន ហើយក៏ជាវិស័យមួយដែលកំពុងលើកស្ទួយ សេដ្ឋកិច្ចជាតិ។
·         ផ្តោតទៅលើ entertainment  ព្រោះយល់ឃើញថាមនុស្សយើងត្រូវការកំសាន្ត ច្រើន ជាពិសេសយុវវ័យចូលចិត្តការកំសាន្តដូចជាស្តាប់បទចំរៀង
កំសាន្តហើយក្នុងនោះវិទ្យុបានបញ្ជាបនូវចំណេះ
ដឹងមួយចំនួនដើម្បីអប់រំយុវជន។
     6.4 កំរិតនៃការផ្សាយរបស់វិទ្យុជាតិ៩៦ មេហ្គាហឺត
វិទ្យុជាតិ៩៦ មេហ្គាហឺត មានចំនួន ១៤ខេត្តដែលអាចស្តាប់បាន ហើយក៏អាចស្តាប់តាមរយៈ Internet បានដែរ គឺស្តាប់តាមវិទ្យុមេគង់(mekongnet)។ ហើយធ្វើការផ្សាយ១៩ ម៉ោងក្នុងមួយ​ថ្ងៃ គឺចាប់ពីម៉ោង៥ព្រឹកទៅដល់ម៉ោង២៤អាត្រាត។ វិទ្យុជាតកំរិត៩៦មេហ្គាហឺតបានផ្សាយជា ៤ ភាសាគឺ៖
·         ភាសាខ្មែរ
·         ភាសាអង់គ្លេស
·         ភាសាចិន
·         ភាសាវៀតណាម
ហើយមួយទៀតវិទ្យុធ្វើការព្រះធម៌ទេសនា៣ម៉ោងក្នុងមួយថ្ងៃផងដែរ។
     6.5 ពត៌មាន
ចំពោះការយកពត៌មានគឺ មានភ្នាក់ងារចុះទៅយកពត៌មានដោយផ្ទាល់ ហើយមកសរសេរពត៌ មាន ឬ កាត់តដោយខ្លួនឯង ហើយទុកសំរាប់អោយគេចាក់ផ្សាយ ឬ អាន។
     6.6 បុគ្គលិកវិទ្យុជាតិ៩៦មេហ្គាហឺត
          ចាប់តាំងពី២០០៣មកស្ថានីយ៏វិទ្យុត្រូវបានផ្លាស់ប្តូរនាយកគ្រប់គ្រងជាថ្មី រហូតមកដល់បច្ចុប្បន្ន
នាយកសព្វថ្ងៃនេះគឺជាអគ្គនាយករងនៃស្ថានីយ៏វិទ្យុជាតិកម្ពុជា។ ហើយបុគ្គលិក​​បំរើ​ការងារ​​ក្នុង ស្ថានីយ៏វិទ្យុជាតិ៩៦សព្វថ្ងៃនេះមានចំនួន ៣៧នាក់ ត្រូវបែងចែកជាពីរគឺ៖
·         បុគ្គលិករដ្ន
·         បុគ្គលិកជាប់កិច្ចសន្យា
      6.7 បន្ទប់ផ្សព្វផ្សាយពត៌មាន
·         Studio ផ្សាយពត៌មាន
·         Studio កាត់តពត៌មាន
6.7.1 Studio បានចែកជាពីរទៀតគឺ
·         Studio សំរាប់ថតសំលេង
·         Studio សំរាប់កាត់ត
ដំណើរនៃការធ្វើទស្សនៈកិច្ចសិក្សាទៅលើស្ថានីយ៏វិទ្យុ និង ទូរទស្សន៏ទាំងបួនកន្លែងរួមមាន៖
·         ទូរទស្សន៏ជាតិកម្ពុជា(ទទក,TVK)
·         ស្ថានីយ៏វិទ្យុជាតិកម្ពុជា(Radio National Kampuchea)
·         បណ្តាញទូរទស្សន៏កម្ពុជា(CTN)
·         ស្ថានីយ៏វិទ្យុជាតិកំរិត ៩៦មេហ្គាហឺតស្ទឹងមានជ័យ
សូមអរគុណ!

ខេត្តព្រះសីហនុ,ធ្វើនៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១១

0 comments:

Post a Comment