Tuesday, June 28, 2011

អង្គការម្លប់តាប៉ាងបានធ្វើ កម្មវិធីសំរាប់កុមារតាមថ្នល់ ខេត្តព្រះសីហនុ

កាលពីរព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១១ វេលាម៉ោង ៩ព្រឹក អង្គការម្លប់តាប៉ាងបានធ្វើ  កម្មវិធីសំរាប់កុមារតាមថ្នល់ ខេត្តព្រះសីហនុ ហើយកម្មវិធីនេះបានប្រព្រឹត្តឡើងនូវ វិម្មានឯករាជ។ និងមានយុវជននិងនិស្សិតជាច្រើនបានចូលរួម និងនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូជាច្រើននាក់បានទៅចូលរួមដែរ។ ពិសេសជានោះទៅទៀតក៏មានលោកអ៊ុំឯកឧត្ដម ស្បោងសារ៉ាត និង អ្នកធំជាច្រើនបានចូលរួមផងដែរនិងលោកបានឡើងថ្លែងសន្ទរកថានែនាំដល់យុវជនក៏ដូច ជាក្មេងជំនាន់ក្រោយទាំងអស់កុំសេពគប់ជាមួយគ្រឿងញៀន ព្រោះវាបំផ្លាញដល់អនាគតយើង និងសង្គមជាតិយើង និង សូមនិយាយថាទេជាមួយគ្រឿងញៀន។

អង្គការម្លប់តាប៉ាង
បានមានពាក្យស្លោកមួយលើកឡើងថា (រួមគ្នាធ្វើសកម្មភាព ដើម្បីសុខភាព និង សង្គមគ្មានគ្រឿងញៀន)
យើងរួមគ្នាអភិវឌ្ឍន៍សហគមន៍តាមរយះការទប់ស្កាត់នូវការប្រើប្រាស់គ្រឿងញៀន។
តួរនាទីសង្គម
ការចូលរួមក្នុងការអភិវឌ្ឈន៍ សហគមន៏ជាតួរនាទីរបស់មនុស្សគ្រប់រូប។ ដូចច្នេះដើម្បីអោយសហគមន៍មានសុខភាពល្អ ប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា លើកទឹកចិត្តមិនមើលបំណាំ ឫ ចាំតែចាប់កំហុសគ្នា ហើយក៏មិនត្រូវពាក់ពា័ន្ធជាមួយថ្នាំញៀនដែរ
(ជូញដូរប្រើប្រាស់ និង ផ្សំគំនិតគ្នាជាអំពើរខុសច្បាប់)។
ការចេះជូយគ្នានិងផ្ដល់គំនិតល្អៗ អោយគ្នាទៅវិញទៅមក គឺធ្វើអោយបុគ្គលខ្លួនឯងផ្ទាល់ទទួលបាននូវភាពជោកជ័យ សុភមង្គលរហូតដល់គ្រុមគ្រួសារ
សហគមន៍ និង សងគមជាតិទាំងមូល។
ជំរើសត្រឹមត្រូវសំរាប់ជីវិត
តាមធម្មតា នូវពេលមានបញ្ហាតាមផ្លូវចិត្តមនុស្សយើងតែងតែមានជំរើសរៀងៗខ្លួន ដើម្បីបំផ្លេចបញ្ហាទាំងនោះ គ្រាន់តែថាតើជំរើសនោះត្រឹមត្រូវឫមិនត្រឹមត្រូវ ដូច្នេះមុននឹងធ្វើការជ្រើសរើសយើងត្រូវធ្វើការពិចារណាឪ្យបានមធ្យ័ត។
ខាងក្រោមនេះគឺជាជំរើសបែបវិជ្ជមានមួយចំនួនសំរាប់កុមារ និងយុវវ័យ:
ការសិក្សា និង លេងកីឡា
ការកំសាន្តតាមរមណីយដ្ឋាន
ការជួបជុំមិត្តភិក្តិជជែកកំសាន្តអំពីររឿងល្អៗ
ការចូលរួមដើម្បីទទួលការអប់រំពីអង្គការនានា
ការបង្ហាញនុវទេពកោសល្យ ឫ ទៅមើលការសំដែងនានា។
តួរនាទីកុមារ និងយុវជន
កុមារ និងយុវជនគ្រប់រូប មានតួរនាទីប្រតិបត្តិប្រកបដោយសីលធម៍ គោរពចាស់ទុំ និងលោកគ្រូអ្នកគ្រូ ដោយការទទួលខុសត្រូវខ្ពស់ ចំពោះការដឹកនាំជីវិតដល់ថ្លៃថ្នូ អោយក្លាលជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងសង្គម។
កុមានរ និងយុវវ័យត្រូវស្វែងយល់ពីរបញ្ហាផ្សេងៗដែលនូវជុំវិញខ្លួន ដើម្បើធ្វើការសំរាច់ចិត្តប្រកបដោយប្រសិទ្ធភាព (សំរាច់ចិត្តត្រឹមត្រូវ) ជៀសវាងការស្ដាយក្រោយ
 ដូចជា គ្រឿងញៀន ល្បែងពាលា និង ការសេពគប់មិត្តមិនល្អ។
តួរនាទីសំរាប់អាណាព្យាបាល
ឪពុកម្ដាយមានតួរនាទីយ៉ាងសំខាន់ក្នុងការនែនាំអប់រំកកូនឪ្យដើរផ្លូវល្អ។
ការរកស៊ីចញ្ចឹមជីវិត ជាសកម្មភាពប្រចាំថ្ងៃដែលយើងទាំងអស់គ្នាមិនអាចខានបាន
ប៉ុន្តែទោះជាយ៉ាងណាក្ដី ឪពុកម្ដាយក៏ត្រូវតែចំណាយពេលវេលាណាមួយ ដើម្បីតាមដានការសិក្សារៀនសូត្រ សកម្មភាព និងឥរិយាបថរបស់កូនជាប្រចាំ
ថាតើកូនរបស់លោកអ្នកមានពាក់ព័ន្ធ នឹងគឿងញៀនដែរឫទេ?
ទង្វើឪពុកម្ដាយទៅលើកូន ប្រកបដោយព្រវិហារធម៍ ដោយមិនប្រើហឹង្សាចំពោះកូន ទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយផ្ទុយទៅវិញអាណាព្យាបាលត្រូវសួររកហេតុផល
មុននឹងធ្វើការស្ដីបន្ទោស។
ឪពុកម្ដាយគ្រប់រូបគួរតែបញ្ជូនកូនទៅសាលារៀន មិនមែនបញ្ជូនកូនទៅធ្វើការទេ!!!
តួរនាទីគ្រូបង្រៀន
លោកគ្រូអ្នកគ្រូមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។
ដូចច្នេះលោកគ្រូអ្នកគ្រូគួរតែយកចិត្តទុកដាក់បណ្ដុះបណ្ដាលសិក្សានុសិស្សប្រកបដោយ
ជំនាញវិជ្ជាជីវៈមានមនសិការស្នេហាជាតិ។
ផ្ដល់ការអប់រំចំណេះដឹងទូទៅ ជាពិសេសបញ្ជ្រៀបអំពីរគ្រឿងញៀន និង មេរោគអេដស៍
ជំងឺអេដស៍ ដល់សិក្សានុសិស្ស ជាស់វាងការបោះបង់ចោលការសិក្សារបស់ពួកគេ
ដោយសារការប្រើប្រាស់គ្រឿងញៀន។
លោកគ្រូអ្នកគ្រូគួរតែសហការជាមួយមាតាបីតាសិស្សទាក់ទងទៅនិងអកប្បកិរិយា
និងអវត្តមានសិស្សឪ្យបានល្អក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
សូមទស្សនាវីឌីអូដែលមាននូវលើទំព័រដើម
ដែលមានចំណង់ជើងថា (បាបមិត្ត)
សេពគបបណ្ឌិត គឺបណ្ឌិត សេពគបពាល គឺពាល

0 comments:

Post a Comment